ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នករត់ពន្ធ​វ៉ាក់សាំង​ក្លែងក្លាយ​៧០​នាក់​ ត្រូវ​ចាប់ខ្លួន​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍៍​នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​មនុស្ស​៧០​នាក់ សង្ស័យ​លួច​ផលិត​ និង​ធ្វើ​ពាណិជ្ជកម្ម​វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19 ក្លែង​ក្លាយ​។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បន្ត​ថា ជនសង្ស័យ​ទាំងនេះ​ជាប់ចោទ​លើ​រឿង​២១…

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍៍​នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​មនុស្ស​៧០​នាក់ សង្ស័យ​លួច​ផលិត​ និង​ធ្វើ​ពាណិជ្ជកម្ម​វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19 ក្លែង​ក្លាយ​។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បន្ត​ថា ជនសង្ស័យ​ទាំងនេះ​ជាប់ចោទ​លើ​រឿង​២១ ទាក់ទិន​នឹង​វ៉ាក់សាំង​ក្លែង​ក្លាយ​។ បណ្ដាញ​ពួក​អ្នករត់ពន្ធ​មួយ​ទទួល​បាន​ប្រាក់ ប្រមាណ​ជា​១៨​លាន​យន់​ប្រមាណ​ជា​២,៣០​លាន​អឹ​រ៉ូ ដោយសារ​ការ​រត់ពន្ធ​វ៉ាក់សាំង​ក្លែងក្លាយ ផលិត​តាម​រយៈ​ល្បាយ​អំបិល​ ឬ​ទឹករ៉ែ​បន្លំ​ជា​វ៉ាក់សាំង​៥៨.០០០​ដូ​ស ។

ប្រមុខ​បណ្ដាញ​រត់ពន្ធ​វ៉ាក់សាំង​ក្លែងក្លាយ​នោះ​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​បុណ្យ​ណូអែល មាន​ឈ្មោះ​ត្រកូល ​KONG​។ ក្នុង​ករណី​ដទៃ​ៗ​ទៀត វ៉ាក់សាំង​ក្លែងក្លាយ​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ខ្ពស់ ហើយ​​បញ្ចូល​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​បន្ទាន់ នៅ​តាម​មន្ទីរពេទ្យ​នានា​ឬ​រត់ពន្ធ​ទៅ​បរទេស​។

អយ្យការ​ប្រជាជន​កំពូល​ចិន បាន​ស្នើ​ដល់​បណ្ដា​ទីភ្នាក់ងារ​តំបន់ ឲ្យ​រួម​សហការ​ជាមួយ​ប៉ូលិស ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងនេះ​។

ប្រទេស​ចិន​ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ ​កុ​ម្ភៈ​កន្លង​ទៅ​នេះ​ថា បាន​ចាក់​វ៉ាក់សាំង​ដល់​ទៅ​៤០,៥២​​លាន​ដូ​ស ដល់​បណ្ដា​ក្រុម​មនុស្ស​គន្លឹះ នោះ អាច​គ្រប់គ្រង​បានការ​ឆ្លង​វីរុស​ដោយសារ​បណ្ដា​វិធានការ​បង្ខាំង​ម៉ឺ​ង​ម៉ាត់ ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ និង​ពាក់​ម៉ាស​ការពារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ