ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា​តួ​ជីវិត ?

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​អភិធម្ម​បាន​ពន្យល់​ថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សំ​ឡង ក្លិន…

នៅ​ក្នុង​គម្ពីរ​អភិធម្ម​បាន​ពន្យល់​ថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សំ​ឡង ក្លិន រស សម្ផស្ស ធម្មារម្មណ៍ និង​វេទនា​ទាំងឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្តាត ទ្វារ​កាយ គឺជា​តួ​ជីវិត ដែល​ជាដុំភ្លើង ឬជា​របស់​ក្តៅ ។ តើ​ក្តៅ​ព្រោះ​អ្វី ? ក្តៅ​ព្រោះ​ភ្លើង​កិលេស គឺ រាគៈ ទោសៈ មោហៈ ។

បច្ចុប្បន្ន​បើ​ទោះជា​គ្មាន​អ្នក​ណា​ប្រាប់ ក៏​យើង​គង់​នឹង​ដឹង​បាន​ថា សត្វលោក​កំពុង​រស់​នៅ​​ក្នុង​កម្តៅ ហើយ​កម្តៅ​នេះ​មាន​កំណើន​កើន​ជាង​មុន​កាន់តែ​ឆ្ងាយ ។ សភាព​ទាំង​អស់នេះ​ក៏​ព្រោះតែ​ភ្លើងរាគៈ ទោសៈ មោហៈ ដែល​អាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វលោក កាន់តែ​មាន​ចំហេះ​ខ្លាំង​ឡើង​ៗ ដោយហេតុ​ថា សត្វលោក​កាន់តែ​ឆ្លាត មាន​ល្បិច​កល​ពិសពុល​ក្នុង​ការ​ផ្គុំភ្លើង​តណ្ហា​ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ៗ​ជា​លំដាប់ ។

សត្វលោក​រឹតតែ​មិនដឹង​ថា ការ​ពន្លត់ភ្លើង រាគៈ ទោសៈ មោហៈ គឺជា​ចំណុច​ដ៏​ត្រជាក់​ដ៏​កំពូល​របស់​ជីវិត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គេ​ច្រើន​តែ​ស្វែងរក​សេចក្តី​សប្បាយ​រីករាយ​លើ​បញ្ច​កាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់ភ្លើង​ឲ្យ​កាន់តែ​ធំ​ដុត​រោល​ជីវិត​ឱ្យ​កាន់តែ​ក្តៅ នេះ​ហើយ​ដែល​លោក​ហៅ​ថា​ជីវិត​ជា​របស់​ក្តៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ