ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹកឈើក្រឡាប់១ជុំ ឆក់យក​ជីវិត​ប្រពន្ធ និង​របួស​ច្រើន​នាក់​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​មួយ​គ្រឿង​ដឹកឈើ​ចេញពី​ខេត្តក្រចេះ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​​ដោយខ្លួន​ឯង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​អ្នកបើកបរ​រថយន្ត​​​បាន​បាត់បង់ជីវិត ក្រៅពី​នេះ​បណ្ដាល​ឱ្យ​រង​របួស៣​នាក់​ត្រូវ​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​តំបែរ ​។ ​ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី ១៥​កុម្ភៈ ឆ្នាំ​២០២១…

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​មួយ​គ្រឿង​ដឹកឈើ​ចេញពី​ខេត្តក្រចេះ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​​ដោយខ្លួន​ឯង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​អ្នកបើកបរ​រថយន្ត​​​បាន​បាត់បង់ជីវិត ក្រៅពី​នេះ​បណ្ដាល​ឱ្យ​រង​របួស៣​នាក់​ត្រូវ​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​តំបែរ ​។

​ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី ១៥​កុម្ភៈ ឆ្នាំ​២០២១ ស្ថិត​ក្នុង​ភូម​ព្រែក​ជរ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។ ​

តាម​ប្រភព​មន្ត្រី​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា​ រថយន្ត​​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ក្រចេះ 2A-0533 បើ​កបរ​ដោយ​ឈ្មោះ ហ៊ី​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (រង​របួស​ស្រាល)​ និង​​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត ​ក្នុង​នោះ​១-​ឈ្មោះ សុ ភា ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ (​ត្រូវជា​ប្រពន្ធអ្នកបើកបរ​បាន​ស្លា.ប់​នៅ​នឹង​កន្លែង​កើត​​ហេតុ​) ២-​ឈ្មោះ វ៉ា​ន់ ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​រង​របួសស្រាល​) ៣-​ឈ្មោះ នឿ​ន ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​រង​របួសស្រាល ) ។ អ្នក​ទាំង​៤ រស់នៅ​ភូមិ​អង្គរ​ក្រៅ ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ​មុនពេលកើតហេតុ រថយន្ត​ម៉ាកស៊ាំង​យ៉ុង​បើ​ក បរ​ពី​ជើ​ង​ទៅ​ត្បូង (​ពី​ឆ្លូង​ទៅ​ប្រ​ធាតុ ) លុះ​ពេល​មក​ដល់​កន្លែង​​កើត​​ហេតុ​ខាង​លើ មិនដឹងជា​យ៉ាង​ម៉េចនោះទេ​ តែគេសង្ស័យ​ថា អ្នកបើកបរ​បើកក្នុងស្ថានភាព​ងងុយ​ដេក ​ក៏​រេ​ចង្កូត ហើ​​យ​ក្រឡាប់​រថយន្ត​មួយ​ជុំ​ បណ្តាល​ឱ្យ​មានអ្នក​បាត់បង់ជីវិត និង​អ្នក​រងរបួសបែបនេះតែម្តង ចំណែក​រថយន្ត​​បាន​រង​ការ​ខូចខាត​​យ៉ាង​​ធ្ងន់​​ធ្ងរ ។

ក្រោយ​ពី​កើតហេតុ​ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ​​និង​​ប្រគល់​សព​ស្ត្រីរងគ្រោះ​ទៅ​ឱ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ដោយឡែក​រថយន្ត​រួម​នឹង​ឈើ​ត្រូវសមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តំ​បែរជា​បណ្ដោះអាសន្ន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ