រាជធានីភ្នំពេញ ៖ កម្លាំងហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យ៉េនជប៉ុន តែខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨៥៧ រៀល លក់ចេញតែ ៣៨៩៥ រៀលប៉ុណ្ណោះ ខណៈ ថ្ងៃម្សិលមិញ ទិញចូល ៣៨៧២ រៀល និងលក់ចេញរហូតដល់ ៣៩១០ រៀលឯណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់វុនកូរ៉េធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១០០វុនកូរ៉េ ទិញចូល ៣៧០ រៀល លក់ចេញ ៣៧៣ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៦៩ រៀលប៉ុ ណ្ណោះ និងលក់ចេញ ៣៧៣ រៀល ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ដុល្លារអាមេ រិក ស្មើនឹង ៤០៦៦ រៀល, ១អឺរ៉ូ ទិញចូល ៤៩៣៥ រៀល លក់ចេញ ៤៩៨៤ រៀល ខណៈ ១ដុ ល្លារអូស្ត្រាលី ទិញចូល ៣១៦៧ រៀល លក់ចេញ ៣១៩៩ រៀល ។

ជាមួយគ្នានេះ ១យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ហើយ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ៣០៧៦ រៀល លក់ចេញ ៣១០៧ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៦ រៀល លក់ចេញ ១៣៨ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ