រតនគិរី ទទួលបានភ្ញៀវទេសចរ ជាង ១ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ ចូលឆ្នាំចិន
- ភ្នំពេញ
ខេត្តរតនគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២កុម្ភៈ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបបានចូលមកកម្សាន្ត នៅក្នុងខេត្តរតនគិរី…
ខេត្តរតនគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២កុម្ភៈ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបបានចូលមកកម្សាន្ត នៅក្នុងខេត្តរតនគិរី…
ខេត្តរតនគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២កុម្ភៈ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបបានចូលមកកម្សាន្ត នៅក្នុងខេត្តរតនគិរី ចំនួន ១២៦៨៩នាក់។ ក្នុងនោះ ភ្ញៀវអន្តរជាតិ ៦៤នាក់ និងភ្ញៀវជាតិ ១២៦២៥នាក់ គឺថយចុះ ២៩,០៧ ភាគរយ បើធៀបនឹងបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០២០ ដែលមានភ្ញៀវ ចំនួន ១៧៨៩០នាក់។ នេះបើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរ ខេត្តរតនគិរី។
លោក ង៉ែត ពិទូ លើកឡើងថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរនេះ គឺដោយសារកត្តាព្រួយបារម្ភពីជំងឺកូវីដ១៩។
លោក ង៉ែត ពិទូ បានបន្តថា ខេត្តរតនគិរី គឺជាខេត្តមួយ ស្ថិតនៅភាគឦសាន្ត មានព្រំដែនជាប់នឹងប្រទេសឡាវ និងវៀតណាម។ ខេត្តមួយនេះ មានតំបន់ទេសចរ ដ៏គួរជាទីទាក់ទាញ ទាំងតំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចំនួន ១៤កន្លែង។ កន្លែងដែលទាក់ទាញអ្នកទេសចរច្រើនជាងគេ គឺរមណីយដ្ឋានធម្មជាតិ បឹងយក្ខឡោម ស្ថិតក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់ ៧ជាន់ ឬហៅថា អូរសៀនលែរ៍ និងរមណីយដ្ឋានបឹងលំកុដ្ឋិ ស្ថិតក្នុងស្រុកលំផាត់ ជាដើម។
ក្រៅពីនេះ ក៏នៅមានរមណីយដ្ឋានជាច្រើនទៀត ដែលបានរាក់ទាក់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកំសាន្តយ៉ាងច្រើនកុះករ ផងដែរ៕ ដោយ៖ ផង់ វិន
ចែករំលែកព័តមាននេះ