ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាកសព​មនុស្ស​បន្ត​ទាញ​យក​ចេញពី​ផ្លូវ​រូង​ក្នុង​ដី​មួយ ក្រោយ​ជំនន់​ភ្លាម​ៗ​​

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បណ្ដា​អ្នក​ជួយ​សង្គ្រោះឥណ្ឌា ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ នាំ​យក​ចេញ​បណ្ដា​​​សាកសព​មនុស្ស​ដែល​រក​ឃើញ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​ហូរ​ចាក់​ពេញ​ដោយ​ភក់​មួ​យ​សប្ដា​ហ៍​ក្រោយ​ទឹកជំនន់​ភ្លាម​ៗ ដែល​បំផ្លាញ​តំបន់​ជ្រលង​ភ្នំ​ហ៊ីម៉ា​ឡៃ​យ៉ា​មួយ​នា​ភាគ​ខាងជើង​ប្រទេស ។ យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​របស់​អាជ្ញាធរ​ថា មនុស្ស​៤៣​នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​បាត់​បង់​ជីវិត​​​ក្នុង​គ្រោះ​មហន្តរាយ​នោះ…

ប្រទេស​ឥណ្ឌា ៖ បណ្ដា​អ្នក​ជួយ​សង្គ្រោះឥណ្ឌា ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ នាំ​យក​ចេញ​បណ្ដា​​​សាកសព​មនុស្ស​ដែល​រក​ឃើញ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​ហូរ​ចាក់​ពេញ​ដោយ​ភក់​មួ​យ​សប្ដា​ហ៍​ក្រោយ​ទឹកជំនន់​ភ្លាម​ៗ ដែល​បំផ្លាញ​តំបន់​ជ្រលង​ភ្នំ​ហ៊ីម៉ា​ឡៃ​យ៉ា​មួយ​នា​ភាគ​ខាងជើង​ប្រទេស ។

យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​របស់​អាជ្ញាធរ​ថា មនុស្ស​៤៣​នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​បាត់​បង់​ជីវិត​​​ក្នុង​គ្រោះ​មហន្តរាយ​នោះ ​ហើយ​មនុស្ស​១៦១​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន ។ កម្លាំង
ទឹកបាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​តំបន់​ជ្រលង​ភ្នំ RISHIGANGA ក្នុង​រដ្ឋ UTTAKHAND
ដោយ​បំផ្លាញ​អ្វី​ៗ​ទាំង​អស់ពី​មុន​វា ។

បាតុភូត​នោះ​ដំបូង​បណ្ដាល​មក​ពី​ការ​បាក់​ភ្នំ​ទឹកកក​មួយ​នៅ​ហ៊ីម៉ា​ឡៃ​យ៉ា ។ សាកសព​មនុស្ស​៣​នាក់​​ត្រូវ​បាន​ទាញ​យក​ចេញពី​ផ្លូវ​រូង​ក្រោម​ដី​នៃ​មជ្ឈមណ្ឌលវា​រី​អគ្គិសនី TALOVAN ដែល​រង​ការ​បំផ្លាញ​ដោយ​ទឹកជំនន់ ហើយ​មនុស្ស​ប្រមាណ​ជា​៣០នាក់់​ទៀត​នៅ​ជាប់​ក្នុង​ផ្លូវ​រូង​ក្នុង​ដី​នេះ ដែល​ហូរ​ចាក់​ដោយ​ភក់​ និង​ដុំ​ថ្ម ។ សាកសព​មនុស្ស​២​នាក់ទៀត​ត្រូវ​បាន​រក​ឃើញ​ក្នុងភូមិ​ជិតខាង​មួយ ដែល​រង​ការ​វាយប្រហារ​ដោយ​ទឹកជំនន់​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ