ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមកកម្សាន្តនៅ​រមណីយដ្ឋាន​​ខេត្ត​​ក្រចេះ​ឆ្នាំនេះ​ធ្លាក់ចុះ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅតាមតំបន់​រមណីយ​ដ្ឋាននានា​ខេត្តក្រចេះ ក្នុងឱកាស​ចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម មានការថយចុះជិត1000 នាក់ បើប្រៀបធៀបនឹងឆ្នាំ2020 ក្នុងរយៈពេលដូចគ្នា។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា គិត​ចាប់​ពីថ្ងៃទី 12…

ខេត្តក្រចេះ៖ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅតាមតំបន់​រមណីយ​ដ្ឋាននានា​ខេត្តក្រចេះ ក្នុងឱកាស​ចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម មានការថយចុះជិត1000 នាក់ បើប្រៀបធៀបនឹងឆ្នាំ2020 ក្នុងរយៈពេលដូចគ្នា។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា គិត​ចាប់​ពីថ្ងៃទី 12 -13 -14 ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរ​ជាតិ ​និងអន្តរជាតិ ​ដែល​​មក​កម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា របស់ខេត្តក្រចេះ មានចំនួនសរុប 18 ,949 បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ 2020 មានចំនួន 28, 425 នាក់ ថយចុះចំនួន 9,476 នាក់ ស្នើនឹង -18.9 %។ របាយការណ៍បានបង្ហាញទៀតថា៖

ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកទស្សនាកំសាន្តតាមរមណីយដ្ឋានចំនួន 6 កន្លែង ក្នុងនោះភ្ញៀវទេសចរណ៍ជាតិសរុបចំនួន 18,764នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ 2020 មានចំនួន 28,007 នាក់  ថយចុះចំនួន 9,243នាក់  ស្មើនឹង -18.7% ។  រីឯភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន 185នាក់ បើប្រៀបធៀបឆ្នាំ 2020  ចំនួន 418 នាក់ ថយចុះចំនួន 235 នាក់ ស្មើនឹង -18.4%។

គួរបញ្ជាក់ថា៖ ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិបានចូលមកកម្សាន្តក្នុងតំបន់​រម​ណីយ​ដ្ឋាន​សំខាន់ៗចំនួន 9 កន្លែងរបស់ខេត្ត  ក្នុងនោះមាន÷ រមណីយដ្ឋានទឹក​ជួរទន្លេ​មេ​គង្គ​កាលពី , ឆ្នេរខ្សាច់កោះទ្រង់ , វត្តវិហារសរ 100 ,អន្លង់ផ្សោតកាំពី, ភ្នំសំបុក , ឆ្នេរ​ខ្សាច់​សរសរ100 , សុពណ៌គិរី, ស្តូបវិមាន2ធ្នូ , និងវិហារបុរាណវត្តការកណ្ដាល ។

អត្ថបទសរសេរ ដោយ