ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រីបរិស្ថានបោះជំរុំ និង​បំបួស​ដើម​​​ឈើជា​លើក​​ទី​៣

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា កម្មវិធី​បោះជំរុំ​លើក​ទី​៣ក្នុង​ដែនជម្រក​សត្វព្រៃ​.​ព្រៃ​ឡង់ ក្រសួងបរិស្ថាន​នឹង​រៀបចំ​កម្មវិធី​បោះជំរុំ និង​បំបួស​ដើមឈើលើក​ទី​៣ ក្រោម​ប្រធានបទ «​យើង​ស្រឡាញ់​ព្រៃ​ឡង់​ហប់​»​ក្នុង​ដែនជម្រកសត្វព្រៃ«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់ចាម…

ខេត្ត​ក្រចេះ ​៖ មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា កម្មវិធី​បោះជំរុំ​លើក​ទី​៣ក្នុង​ដែនជម្រក​សត្វព្រៃ​.​ព្រៃ​ឡង់ ក្រសួងបរិស្ថាន​នឹង​រៀបចំ​កម្មវិធី​បោះជំរុំ និង​បំបួស​ដើមឈើលើក​ទី​៣ ក្រោម​ប្រធានបទ «​យើង​ស្រឡាញ់​ព្រៃ​ឡង់​ហប់​»​ក្នុង​ដែនជម្រកសត្វព្រៃ«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ក្រោម​អធិបតី ឯ​.​ឧ នេ​ត ភក្ត្រា រដ្ឋលេខា​ធិការ​ក្រសួងបរិស្ថាន ដែល​​ប្រព្រឹត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ​កុម្ភៈ ឆ្នាំ​២០២១ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា កម្មវិធី​នេះ​នឹង​បើក​ទូលាយ​ផ្តល់​ឱកាស​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សមាគម​ន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល បណ្តាញ​សហគមន៍​ថ្នាក់​តំបន់ និង​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​តាម​ការ​ប៉ាន់ស្មាន នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជា ៣០០​នាក់​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​បន្ត​ថា នេះ គឺជា​លើក​ទី​២​ហើយ ដែល​ក្រសួងបរិស្ថាន​បាន​រៀបចំ​កម្មវិធី​បោះជំរុំ ក្នុង​គោលបំណង៖

​ទី​១-សម្តែង​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ធនធានធម្មជាតិ ជីវៈចម្រុះ និង​បរិស្ថាន​នៅ​ដែន​ជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​, ទី​២-ផ្សព្វផ្សាយ​ការ​យល់​ដឹង និង​ចែករំលែក​បទ​ពិសោធ​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​, ទី​៣- បំផុស​គំនិត និង​ស្មារតី​ដល់​ប្រជាជន​ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ឱ្យ​ស្រឡាញ់ និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ទី​៤-បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ប្រជាជន​គ្រប់​មជ្ឈ​ដ្ឋាន ដើម្បី​រួម​គ្នា​ការពារ អភិរក្ស​ធនធានធម្មជាតិ​ជីវៈចម្រុះ និង​បរិស្ថាន​។

គួ​របញ្ជាក់​ថា​៖ កម្មវិធី​នេះ​មាន​ខេត្ត​ចំនួន​៤ ចូលរួម គឺ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្ត​កំពង់ធំ និង​ខេត្តក្រចេះ ដែល​ជា​ខេត្ត​ជាប់​ជាមួយនឹង​ភូមិសាស្ត្រ​តំបន់​ព្រៃ​ឡង់ ។ ​

អត្ថបទសរសេរ ដោយ