ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​ប្រទេស​ផ្សេង​ៗ សូម​មកដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥​ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​ប្រទេស​ផ្សេង​ៗ សូម​មកដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣២ រៀល លក់​ចេញ ៤៩៨១ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៦១ រៀល លក់​ចេញ ៣១៩២ រៀល ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៦ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៧២ រៀល លក់​ចេញ ៣៩១០ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៩ រៀល លក់​ចេញ ៣៧៣ រៀល ។

ជាមួយ​គ្នា​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០៧១ រៀល លក់​ចេញ ៣១០២ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៨ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ