ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊ី​ទែន​យ៉ាងតិច​១០០​គ្រឿង​​​​ត្រូវ​​បំផ្លាញ​​ដោយអណ្តាត​​ភ្លើង​​ឆេះ​នៅ​ព្រំដែន​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ ខែ​​កុម្ភៈ ឆ្នាំ​​២០២១​​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​​ស៊ី​ទែន​យ៉ាងតិច​១០០​គ្រឿង​រង​ការ​បំផ្លាញ​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ ដោយ​សារ​ភ្លើង​ឆាបឆេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រង់​ប៉ុស្តិ៍​ព្រំដែន​សំខាន់​មួយ​ជាមួយ​អ៊ីរ៉​ង់ ដែល​បណ្ដាល​ឲ្យ​មានការ​បាត់បង់​គិត​ជា​ប្រាក់​ច្រើន​លាន​ដុល្លារ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ ខែ​​កុម្ភៈ ឆ្នាំ​​២០២១​​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​​ស៊ី​ទែន​យ៉ាងតិច​១០០​គ្រឿង​រង​ការ​បំផ្លាញ​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ ដោយ​សារ​ភ្លើង​ឆាបឆេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រង់​ប៉ុស្តិ៍​ព្រំដែន​សំខាន់​មួយ​ជាមួយ​អ៊ីរ៉​ង់ ដែល​បណ្ដាល​ឲ្យ​មានការ​បាត់បង់​គិត​ជា​ប្រាក់​ច្រើន​លាន​ដុល្លារ​។

លោក​ JAILANI FARHAD អ្នកនាំពាក្យ​របស់​អភិបាលខេត្ត​ហេ​រ៉ាត បន្ទាប់​ពី​ទៅ​កាន់​កន្លែង​មាន​ភ្លើង​​ឆាបឆេះ​នោះ​ថ្លែង​ថា យើង​បានដឹង​ថា​រថយន្ត​ស៊ី​​ទែន​រវាង​ពី​១០០​ទៅ​២០០​គ្រឿង​រង​ការ​បំផ្លាញ​។ យើង​ត្រូវការ​ពេល​ថែម​ទៀត​ដើម្បី​កំណត់ ពី​ទំហំ​នៃ​ការ​ការ​ខូ​ត​ខាត​។ អ្នក​របួស​ប្រមាណ​​២០​នាក់​បាន​ត្រូវ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ គ្រោះ​អគ្គិភ័យ​នោះ​ចាប់ផ្ដើម​នា​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ នៅ​ប៉ុស្តិ៍​ព្រំដែន ISLAM QALA​។

ប្រមុខ​សភាពាណិជ្ជកម្ម​ខេត្ត​ហេ​រ៉ាត​រៀបរាប់​ថា ខណៈ​ពួក​អ្នក​ពន្លត់ភ្លើង​ប៉ុនប៉ង​បាញ់​ទឹក​ពន្លត់ ស្រាប់​តែ​លេចមុខ​មនុស្ស​ច្រើន​នាក់ លើកគ្នា​មក​ប្លន់​យក​ឥ​វ៉ា​ន់ ដែល​នាំ​ចេញ​នាំ​ចូល​នៅ​ព្រំដែន​។​គ្រោះ​​មហន្តរាយ​នោះ​ពិតជា​ធំធេង​បំផុត ដែល​យើង​មិន​នឹក​ស្មាន​ដល់​។ គួរ​ឲ្យ​សោកស្ដាយ​ពេល​កំពុង​មាន​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ ពួក​ចោរ​ឆ្លៀត​នាំ​គ្នា​ទៅ​ប្លន់​ប្រមូល​យក​របស់របរ​នានា អស់យ៉ាង​ច្រើន​។ ការ​បាត់បង់​គិត​ជា​ប្រាក់​ច្រើន​លាន​ដុល្លារ​។

មនុស្ស​ច្រើន​រយ​នាក់​ដែល​ថា​ជា​ម្ចាស់​រថយន្ត​កា​មី​ញ៉ុ​ង​ទាំងនោះ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​របាំង​កងកម្លាំង​ប៉ូលិស ដែល​ដាក់​ពង្រាយ ក្នុង​ក្ដី​សង្ឃឹមថា បាន​ចូល​ទៅ​ដល់​មើល​ផ្ទាល់​រថយន្ត​ពួក​គេ​ដែល​ត្រូវ​ភ្លើង​ឆេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ