ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លឿននោះលឿន! បុកខ្ទេចទាំងផ្នូរវីរជន និង​ខឿនសួនច្បារវិមានឯក​រាជ្យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាកព្រូស​​មួយ​គ្រឿងបើកបរ​ក្នុង​​ល្បឿន​​លឿន​ ទើប​ជ្រុល​រេ​ចង្កូត​​ទៅ​បុក​​ផ្នូរវីរជន​ និង​ខឿនសួនច្បារ​​វិមាន​ឯករាជ្យ ​បណ្តាល​ឱ្យ​​​រង​ការ​ខូចខាត ចំណែក​រថយន្ត​​បាន​​រងការ​ខូចខាត​យ៉ាងដំណំ ​។​ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​4​ទៀប​ភ្លឺ​ថ្ងៃ​ទី​15 ​ខែ​កុ​ម្ភៈ…

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាកព្រូស​​មួយ​គ្រឿងបើកបរ​ក្នុង​​ល្បឿន​​លឿន​ ទើប​ជ្រុល​រេ​ចង្កូត​​ទៅ​បុក​​ផ្នូរវីរជន​ និង​ខឿនសួនច្បារ​​វិមាន​ឯករាជ្យ ​បណ្តាល​ឱ្យ​​​រង​ការ​ខូចខាត ចំណែក​រថយន្ត​​បាន​​រងការ​ខូចខាត​យ៉ាងដំណំ ​។​

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​4​ទៀប​ភ្លឺ​ថ្ងៃ​ទី​15 ​ខែ​កុ​ម្ភៈ ​ឆ្នាំ​2021​ នៅ​ចំណុច​​វិមាន​ឯករាជ្យ តាម​បណ្តោយ​ផ្លូវព្រះ​​សុរា​ម្រិ​ត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

រថយន្ត​បង្ក​មួយ​គ្រឿង​ខាងលើ​នេះ​ម៉ាក​ព្រូស ពណ៌​ស ស៊េរី​ឆ្នាំ​​២០១០ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BB-1315 អ្នកបើកបរមិន​ស្គាល់អត្ត​សញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេឃើញ​រថយន្ត​មួយ​គ្រឿងម៉ាក​ព្រូស ដោយមាន​មនុស្ស​២ទៅ​៣នាក់ជិះ​ក្នុង​រថយន្តនោះ​ ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​ និង​បើកបរ​ក្នុង​​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ លុះ​​មក​ដល់​ផ្លូវ​កោង​ត្រង់​វិមាន​ឯក​រា​ជ្យ​ អត់​បាន​បន្ថយល្បឿន​នោះ​ទេ​ ​ក៏​ទាញ​ចង្កូត​មិន​ទាន់​ ទើប​ជ្រុល​ទៅ​បុក​មុន​ដំបូង​គឺ​ផ្នូរ​វី​រជន​ចំនួន​២​ និង​បុក​ខឿនសួនច្បារ​​វិមាន​ឯក​រា​ជ្យ ប​​ណ្តា​លឱ្យ​​រងការ​ខូចខាត ចំណែក​រថយន្ត​ម៉ាក​​ព្រូស​បាន​​កល់​ជាប់​ទៅមុខលែង​រួច​ ​​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ស្ទើរ​​ទាំងស្រុង​ និ​ង​ផ្ទុះ​​ពោង​​ទាំង​សងខាង​ទៅ​មុខ​លែង​ ​ដោយឡែក​​អ្នកបើកបរ​មិន​មាន​រង​គ្រោះថ្នាក់នោះទេ ​គ្រាន់តែ​ខូចខាត​​ទ្រព្យ​​សម្បត្តិ​របស់​រដ្ឋ​ និ​ង​​រថយន្ត​មួយគ្រឿង​​តែ​ប៉ុណ្ណោះ ។

​តាម​ប្រភពដដែល​បានបន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ​សមត្ថកិច្ច​ខាង​ផ្នែក​ចរាចរណ៍​ផ្លូវ​ក៏​បាន​មក​ដល់​ធ្វើការ​ឃាត់​យក​អ្នកបើកបរ​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ ហើយ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​គឺ​មិន​បង្ក​អោយ​អ្នក​ដ​ទៃ​ណាម្នាក់​រង​គ្រោះថ្នាក់​នោះ​ឡើយ ​ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​ជ្រុល​អោយ​បុក​ផ្នូរវីរជន និង​ខឿនសួនច្បារ​វិមានឯករាជ្យ​បែបនេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ផាក់ពិន័យ​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ