រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះអាងថាជាជនជាតិចិន បានលោតស.ម្លា.ប់ខ្លួនពីលើស្ពានអាកាសថ្មើរជើងជម្ពូវ័ន ក្នុងកម្ពស់ប្រមាណជាង៧ម៉ែត្រ បណ្ដាលឱ្យបោកក្បាលស្លាប់បាត់បង់ជីវិត នៅកន្លែងទាំងព្រឹក ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសថ្មើរជើងជម្ពូវ័នខាងលិច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសចិនរូបនេះ ពុំបានស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ មានសម្បុរស និងមានស្នាមសាក់ ធ្វើឱ្យចរាចរណ៍កកស្ទះកកកុញទាំងទៅទាំងមក ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចិនរូបនេះ បានធ្វើដំណើរឡើងស្ពានផ្នែកខាងជើង ។ នៅពេលទៅដល់លើស្ពាន ក៍បានតោងបង្កាន់ដៃស្ពាន និង ចម្រឹងដែកផ្សាយពាណិជ្ជកម្មក្រុមហ៊ុនទូរស័ព្ទឡើងលើ រួចលោតទ.ម្លាក់ខ្លួនចុះក្រោម ក្នុងកម្ពស់ប្រមាណជាង៧ម៉ែត្រ បណ្តាលឱ្យបោកក្បាលស្លា.ប់បា.ត់.បង់ជីវីតនៅកណ្តាលទ្រូងផ្លូវជាតិលេខ៤ ។

តាមសាក្សីបានឱ្យដឹងទៀតថា ការធ្វើអត្តឃាតនេះ ខណៈពេលដែលយានយន្តបានធ្វើដំណើរឆ្លងកាត់ក្រោមស្ពាន ។ ពេលលោតទំនងធ្លាក់លើរថយន្តមួយគ្រឿង ហើយត្រូវរថយន្តនោះជាន់ហ្វ្រាំងឈប់ទាន់ បណ្តាលឱ្យបុរសនោះបោកក្បាលទៅលើថ្នល់ស្លា.ប់តែម្តង ។ ការភ្ញាក់ផ្អើលក៏បានកើតមានយ៉ាងខ្លាំង រីឯស្ថានភាពចរារចណ៍វិញ ក៏បានកកស្ទះយ៉ាងខ្លាំងដែរ ។ តាមព័ត៌មានឱ្យដឹងទៀតថា រយៈពេលប្រមាណ៣ថ្ងៃមកហើយ គេឃើញបុរសរូបនេះ បានដើរចុះឡើងនៅមុខផ្សារជម្ពូវ័នទំនងជាមនុស្សប្រើគ្រឿងញៀន មិននឹកស្មានថាគិតខ្លីលោតស.ម្លា.ប់ខ្លួនបែបនេះសោះ ។

ទោះបីជាយ៉ាងណា គេពុំដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ តើហេតុអ្វីបានជាឡើងទៅលើស្ពានលោត.សម្លា.ប់ខ្លួនទាំងវ័យក្មេងបែបនេះ ។ នៅក្នុងខ្លួន សមត្ថកិច្ចឆែកឆេរមើលពុំមានអត្តសញ្ញាណបណ្ណសម្គាល់ឡើយ មានតែបារីនិងដែកកេះ ។សពត្រូវបាននគរបាលចាត់ចែងបញ្ជូនទៅកាន់ទីតម្កល់សពវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕




ចែករំលែកព័តមាននេះ