ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ទាំង​៥​របស់​ចិត្ត

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ពន្លឺ​ធម៌​ព្រះពុទ្ធ​មាន​និយាយ​អំពី​កម្លាំង​ទាំង​៥​របស់​ចិត្ត​ដែល​ជា​កម្លាំង​សម្រាប់​ច្បាំង​ជាមួយនឹង​សត្រូវ​ក្នុង​ខ្លួន យកឈ្នះ​កិលេស​ដែល​កក​ត្រាំ​នៅ​ក្នុង​សន្តាន ។ មាន​កម្លាំង​ទាំង​៥​នោះ​គឺៈ ១- សទ្ធា​ពលៈ កម្លាំង​គឺ​ការ​ជឿ​ចំពោះ​សេចក្ដី​ពិត ។ ២- វីរិយពលៈ…

នៅ​ក្នុង​គម្ពីរ​ពន្លឺ​ធម៌​ព្រះពុទ្ធ​មាន​និយាយ​អំពី​កម្លាំង​ទាំង​៥​របស់​ចិត្ត​ដែល​ជា​កម្លាំង​សម្រាប់​ច្បាំង​ជាមួយនឹង​សត្រូវ​ក្នុង​ខ្លួន យកឈ្នះ​កិលេស​ដែល​កក​ត្រាំ​នៅ​ក្នុង​សន្តាន ។ មាន​កម្លាំង​ទាំង​៥​នោះ​គឺៈ

១- សទ្ធា​ពលៈ កម្លាំង​គឺ​ការ​ជឿ​ចំពោះ​សេចក្ដី​ពិត ។

២- វីរិយពលៈ កម្លាំង គឺ​ការ​ព្យាយាម​កម្ចាត់​បាប​ចម្រើន​បុណ្យ ។

៣- សតិ​ពលៈ កម្លាំង គឺ​ស្មារតី​ភ្ញាក់រលឹក​ដឹង​ទាន់​នឹង​យល់​អំពី​ការ​ពិត ។

៤- សមាធិ​ពលៈ កម្លាំង​គឺ​ចិត្តស្ងប់​ដោយ​ប្រពៃ ។

៥- បញ្ញា​ពលៈ កម្លាំង​គឺ​ការ​ដឹង​ហេតុផល​ពិត ។

បញ្ញា​គឺជា​គោល​សំខាន់​និង​ជា​កំពូល​នៃ​ធម៌​បដិបត្តិ​ក្នុង​ព្រះពុទ្ធ​សាសនា​ឱ្យ​ស្គាល់​ពី​ហេតុ​និង​ផល ។ បញ្ញា​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រប់យ៉ាង ដែល​ជា​បញ្ហា​នាំ​មក​នូវ​ទុក្ខ​កង្វល់​ក្នុង​ចិត្ត ។ បញ្ញា​នាំ​មក​នូវ​សេចក្ដីសុខ​ព្រោះ​ញុំ​ា​ង​ឥរិយាបថ​ទាំង​៤​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ