ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្តិ​៦​ប្រការ​រកបាន​ដោយកម្រ​ណាស់

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ឃ្លាំង​បរិយត្តិ​ភាគ​១​មាន​និយាយ​អំពី​សម្បត្តិ​៦​ប្រការ​ដែល​បុគ្គល​រកបាន​ដោយ​កម្រ​យ៉ាង​ពិស្តារ តែ​ក្នុង​ទី​នេះ​សូម​បកស្រាយ​ដោយ​សង្ខេប​ឱ្យ​ល្មម​ត្រឹមតែ​ស្តាប់​បាន យល់​បាន​តែ​ប៉ុណ្ណោះ ។ ១- គតិ​សម្បត្តិ ការ​បាន​អត្តភាព​ជា​មនុស្ស ២- កាលសម្បត្តិ ការ​បាន​កើតមក​ក្នុង​ពេល​ដែល​មាន​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ…

នៅ​ក្នុង​គម្ពីរ​ឃ្លាំង​បរិយត្តិ​ភាគ​១​មាន​និយាយ​អំពី​សម្បត្តិ​៦​ប្រការ​ដែល​បុគ្គល​រកបាន​ដោយ​កម្រ​យ៉ាង​ពិស្តារ តែ​ក្នុង​ទី​នេះ​សូម​បកស្រាយ​ដោយ​សង្ខេប​ឱ្យ​ល្មម​ត្រឹមតែ​ស្តាប់​បាន យល់​បាន​តែ​ប៉ុណ្ណោះ ។

១- គតិ​សម្បត្តិ ការ​បាន​អត្តភាព​ជា​មនុស្ស

២- កាលសម្បត្តិ ការ​បាន​កើតមក​ក្នុង​ពេល​ដែល​មាន​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ

៣- បទេស​សម្បត្តិ ការ​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស ដែល​មាន​ព្រះពុទ្ធ​សាសនា

៤- កុលសម្បត្តិ ការ​បាន​រស់នៅ​ក្នុង​ត្រកូល ឬ​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា

៥- ឧបធិ​សម្បត្តិ ការ​បាន​អត្តភាព​ពេញ​បរិបូណ៌ មិន​វិកលវិការ គរ ឆ្កួត ថ្លង់ ងងឹតភ្នែក​ជាដើម

៦- ទិដ្ឋិសម្បត្តិ ជា​អ្នក​ឃើញ​ត្រូវជា​សមាទិដ្ឋិ ។

បើ​យើង​បាន​នូវ​សម្បត្តិ​ទាំង​អស់នេះ​ហើយ គួរ​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ហួស​ឡើយ ព្រោះ​សម្បត្តិ​ទាំងនេះ​រកបាន​ដោយ​កម្រ​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ