ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​គ្រាន់តែ​លឺ​អ្នក​ជិតខាង​ប្រាប់​ថា កូន​ៗ​នាង​បាត់បង់​ជីវិត​ហើយ ស្រាប់តែ​ម្តាយ​និយាយ​លេង​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​ប្រុស​ស្រី​២​នាក់ បងប្អូន​បង្កើត​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​នៅ​បឹង​មួយ​កន្លែង នៅ​ក្នុងភូមិ​សន្សំ​កុសល​៥ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​ប្រុស​ស្រី​២​នាក់ បងប្អូន​បង្កើត​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​នៅ​បឹង​មួយ​កន្លែង នៅ​ក្នុងភូមិ​សន្សំ​កុសល​៥ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ។

២​នាក់​បងប្អូន​បង្កើត​ខាងលើ​មានឈ្មោះ ទី​១ . សៀន រ៉ូ​ហ្សា ភេទ​ស្រី អាយុ​១២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សៀន ដេ​វីត ភេទ​ប្រុស អាយុ​៨​ឆ្នាំ ។ ពួក​គេ​ទាំង​២ ជា​កូន​អ្នក​ក្រីក្រ រស់នៅ​ម្តុំ​ទីតាំង​កើតហេតុ ដោយ​ជា​កូនកំព្រា​ឪពុក មាន​ម្តាយ​ជា​អ្នក​រើស​អេ​ត​ចាយ ។

ក្មេងទាំង២ កាលនៅមានជីវិត

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្មេង​ៗ​រត់​លេង​នៅ​ក្បែរ​នោះ និង​ជា​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​២​នាក់​ប្អូន​ទាំង​២ បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​នៅ​បឹង​ខាងលើ​ទំនង​ដូច​ចេះ​ហែល​ទឹក ។

លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ពួក​គេ​ទាំង​២​លឹប​ក្បាល​ចូល​ទៅ​ក្នុង​ទឹក ដោយ​ព្យាយាម​លើកដៃ​ឡើង​លើ​វាយ​ទឹក​ខ្លាំង​ៗ ទំនងជា​លង់ទឹក ក៏​ក្រុម​ក្មេង​ៗ​នាំ​គ្នារ​ត់ទៅ​ប្រាប់​មនុស្ស​ចាស់ទុំ​ក្បែរ​នោះ អោយ​ជួយ​អន្តរាគមន៍ ព្រោះ​មាន​មនុស្ស​លង់ទឹក ។

ភ្លាម​ៗ​នោះ ចាស់ទុំ​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ទៅ​មើល និង​បាន​ចុះ​ហែល​ស្រង់​ក្មេង​ទាំង​២​នាក់​ឡើង​មក​លើគោក​វិញ តែ​អកុសល​ក្មេង​ទាំង​២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ ក្រុម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍ ។ ពេល​ចុះ​ដល់ទី​តាំង​ខាងលើ នគរបាល​បាន​ដឹក​សព​ក្មេង​ៗ​រង​គ្រោះ​ទាំង​នាក់ យក​ទៅ​កាន់​វត្ត​សន្សំ​កុសល ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ស្លាប់​នៅ​ទីនោះ ។

ក្រោយ​ការ​ពិនិត្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​រួច​មក ឃើញ​ថា សព​ពិតជា​ត្រូវ​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​ទាំងអស់ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ នៅ​ក្រោយ​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​ស្ត្រី​ជា​ម្តាយបង្កើត​ក្មេង​ៗ​រង​គ្រោះ​បាន​ទៅ​អង្គុយ​ទ្រហោយំ​សោកស្តាយ​អាណិត​ដល់​កូនប្រុស​ស្រី​ទាំង​២​នាក់ មើលទៅ​គួរ​អោយ​សែន​ស​ង្វែ​ក​ជាទី​បំផុត រក​អ្វី​ផ្ទឹម​ពុំ​បាន​ឡើយ ។

សូម​បន្ថែម​ថា ស្ត្រី​ជា​ម្តាយ មានឈ្មោះ អ៊ុ​ក សុធា អាយុ​៣៤​ឆ្នាំ ប្រកបរ​បរជា​អ្នក​រើស​អេ​ត​ចាយ ចិញ្ចឹម​កូនប្រុស​ស្រី​៣​នាក់ ដែល​ក្មេង​ៗ​ទាំង​២​នាក់​ដែល​លង់ទឹក​ខាងលើ គឺជា​កូនពៅ និង​កូន​ទី​២ ។

តាម​ការ​អះអាង​របស់​ស្ត្រី​ជា​ម្តាយ អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​នាង​ទើប​មក​ពី​រើស​អេ​ត​ចាយ ហើយ​កំពុង​ធ្វើ​ម្ហូប​ដាំ​ស្ល​អោយ​កូន​ហូប​បាយ ដោយ​កូន​ៗ​ទាំង​២​បាន​នាំ​គ្នា​ទៅ​រត់​លេង​នៅ​ខាងក្រៅ​ដូច​សព​មួយ​ដង ។ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​មាន​អ្នក​ភូមិ​ក្បែរ​ផ្ទះ បានរ​ត់ទៅ​ប្រាប់​ថា កូន​ៗ​របស់​នាង​បាន​លង់ទឹក ទើប​ស្ត្រី​ជា​ម្តាយរ​ត់ទៅ​មើល​កូន​ៗ លុះ​ពេល​ទៅ​ដល់ កូន​ទាំង​២​បាន​ស្លាប់​ទៅ​ហើយ ក្រោយ​ពេល​អ្នក​ភូមិ​បាន​ជួយ​ចុះ​ស្រង់​ឡើង​មក​គោក​វិញ​នោះ ។

ក្នុង​ករណី​នេះ គេ​ស​ង្គេ​ត​ឃើញ បងប្អូន​អ្នក​ជិតខាង​បាន​នាំ​គ្នា​រៃ​អង្គា​សិ៍​លុយ​បន្តិចបន្តួច ដើម្បី​ទុក​សម្រាប់​អោយ​ស្ត្រី​ជា​ម្តាយ​យក​ទៅ​ធ្វើ​បុណ្យសព​អោយ​កូន ដោយសារ​នាង​ជា​ស្ត្រី​មេម៉ាយ​កូន​៣ និង​ជា​ជន​ក្រីក្រ​បំផុត គ្មាន​លុយកាក់​សល់​ឡើយ ពោលរ​កមួយ​ថ្ងៃ រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

ដំណឹង​នេះ​ដែរ ចាត់ទុកជា​ការ​ជម្រាប​ជូន​ដល់​បងប្អូន​សប្បុរសជន​ជិត​ឆ្ងាយ ដែល​មាន​ស​ន្ធា​ជ្រះថ្លា អាច​ចូល​បុណ្យ​គាត់​បាន ដោយ​សព​តម្កល់​នៅ​វត្ត​សន្សំ​កុសល ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ