ធ្លាយពលករមកពីថៃ ចូលដល់ខេត្តតាកែវ ជាង ១០នាក់! សម្តេច ដាក់បទបញ្ជាសាជាថ្មី!
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងសារជាសំឡេង នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…
ភ្នំពេញ៖ ក្នុងសារជាសំឡេង នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…
ភ្នំពេញ៖ ក្នុងសារជាសំឡេង នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញបទបញ្ជាសាជាថ្មី ទៅកាន់អភិបាលខេត្តនៅជាប់ព្រំដែនថៃទាំងអស់ ត្រូវតែរឹតបន្តឹងតាមព្រំដែនឲ្យបានម៉ឺងម៉ាត់ជាងមុន លើការឆ្លងដែនរបស់ពលករខ្មែរ មកពីថៃ។ បទបញ្ជារបស់សម្តេចដូច្នេះ ដោយសារតែសម្តេច លើកឡើងថា មានពលករខ្មែរ មកពីថៃ ជាង ១០នាក់ បានធ្លាយចូលដល់ស្រុកកំណើត នៅខេត្តតាកែវ ហើយកំពុងធ្វើចត្តាឡីស័ក។
សម្តេចតេជោ ក៏បានបញ្ជាឲ្យអាជ្ញាធរខេត្តតាកែវ សួរនាំក្រុមពលករទាំងនោះ ហើយស្វែងរកមេក្លោង ដែលបាននាំពលករទាំងនោះ ពីប្រទេសថៃ ចូលមកដល់ខេត្តតាកែវ។ វិធានការនេះ ដើម្បីទប់ស្កាត់ កុំឲ្យពលករមកពីថៃ គេចពីការធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនថៃ ដែលនាំឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង។
ក្នុងសារជាសំឡេង ដែលគេផ្សព្វផ្សាយនៅយប់ថ្ងៃទី១៤ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំឃើញបញ្ហាកាន់តែច្រើនហើយ! ខេត្តតាកែវ បែរជាអ្នកមកពីវៀតណាម តិចជាងអ្នកមកពីថៃ! អីចឹងទេ ខ្ញុំសូមដាក់បទបញ្ជាសាជាថ្មីម្តងទៀត ទៅបណ្តាខេត្ត តាមព្រំដែនកម្ពុជា-ថៃ មើលច្រក ដែលគេធ្លាប់មកហ្នឹង! គឺចាត់ចែងរៀបចំកម្លាំង ដើម្បីល្បាត ហើយចាប់ឲ្យធ្វើចត្តាឡីស័ក នៅឯទល់ដែន!»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ធ្វើដំណើរពីថៃ ធ្លាក់រហូតដល់តាកែវ! ហើយមកធ្វើចត្តាឡីស័កនៅនេះ! អីចឹងបើថា ពួកហ្នឹងមានវិជ្ជមានកូវីដ១៩ វាមិនធ្លាយសហគមន៍ឆ្លងងាប់អន្តរធាន! អីចឹងសូមឲ្យយកចិត្តទុកដាក់ឡើងវិញ! ឥឡូវ ដាក់បទបញ្ជាសាជាថ្មី ទៅតាមព្រំដែនកម្ពុជា-ថៃ! ធើឲ្យម៉ឹងម៉ាត់មែនទែនមើល! កម្លាំងយើងមានគ្រប់គ្រាន់! ប៉ុន្តែហេតុអ្វីបានជាឲ្យធ្លាយមករបៀបនេះ? អីចឹងទេ វាមានផ្លូវកាត់កន្លែងណា? ហើយជាពិសេសគឺខាងតាកែវ សួរចម្លើយអាពួកហ្នឹងមើល! នរណានាំផ្លូវ? ដើម្បីយើងចាត់ការពួកអាមេក្លោងនាំផ្លូវហ្នឹងទៀត បាន បាន! បើមិនអីចឹង មិនបានទេ! យើងឥឡូវ គឺថា ចាត់ការអាអ្នកនាំផ្លូវតែម្តង! ព្រោះអានេះ ចូលដល់ប៉ុន្មានដណ្តប់នាក់អីចឹង! អីចឹងមានអ្នកនាំផ្លូវហើយ! អីចឹងសូមឲ្យខាងតាកែវ សួរ សួរចម្លើយឲ្យបានច្បាស់! សួរសម្ភាសន៍ឲ្យបានច្បាស់! យើងមិននេះទេ! ត្រូវធើ! លេងមកធ្វើចត្តាឡីស័កនៅតាកែវ ដោយឆ្លងកាត់តាំងពីព្រំដែនថៃ មកដល់តាកែវ! វាមិនងាប់អន្តរធានហើយ យ៉ាងនេះ!»៕
ចែករំលែកព័តមាននេះ