ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ ស្រវឹងស្រា បើករថយន្ត បុករះកន្លែងផ្ញើម៉ូតូ ខូចខាតជា​ច្រើន​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នារីម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងរ៉េចង្កូត បុកចូលផ្ទះទទួលផ្ញើ​ម៉ូតូ ២៤ម៉ោង បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៣​គ្រឿង កាលពីវេលាម៉ោង ១២ និង៣០…

ភ្នំពេញ៖ នារីម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងរ៉េចង្កូត បុកចូលផ្ទះទទួលផ្ញើ​ម៉ូតូ ២៤ម៉ោង បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៣​គ្រឿង កាលពីវេលាម៉ោង ១២ និង៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ផ្ទះផ្ញើ​ម៉ូតូយីហោ ផល រតនា ផ្ញើ​ម៉ូតូ២៤​ម៉ោង​ នៅតាមបណ្ដោយផ្លូវ១០៧​ កែងនឹងផ្លូវ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា​។ 

ប្រភពព័ត៌មានពីអ្នកយាមម៉ូតូ នៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុ គេឃើញរថយន្ដ បង្កខាងលើម៉ាក LANDROVER DISCOVERY  ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1678  បើកបរដោយនារីម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៧​ ទិសដៅពី​ជើងទៅត្បូងក្នុងល្បឿនលឿនល្មម  មកដល់កន្លែងកើតហេតុ ស្រាប់តែរ៉េចង្កូត មកខាងស្តាំ បុកម៉ូតូផ្ញើរលើចិញ្ចើមផ្លូវ បណ្តាលអោយ​ រងការខូចខាត ចំនួន ៣គ្រឿង​ ក្នុងនោះ មានមួយ ម៉ាក suzuki  let ពណ៌ស ខូចខាតមួយកំណាត់មុខយ៉ាងដំណុំ និង​មួយគ្រឿងទៀត ម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០២១​ ពណ៌ស ខូចខាតស្តុបក្រោយ តិចតួច និងមួយគ្រឿងទៀត ម៉ាក zoomer ខូចខាតតិចតួច។ 

បន្ទាប់ពីកើតហេតុ តៃកុងរថយន្ដបង្ក បាន​ធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្ទះផ្ញើ​ម៉ូតូ ដោយ​សន្យាថា ព្រឹក និងយកម៉ូតូ ដែលខូចខាត ទៅជួសជុល​ អោយដូចដើមវិញ ដើម្បីបញ្ចប់រឿង កុំអោយវែងឆ្ងាយ រំខានដល់សមត្ថកិច្ច​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ