ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ម្នាក់ ត្រូវ​បាន​ស្លា.ប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​១៧៨​នាក់ ស្រី​៧៩​នាក់ មាន​ម្នាក់​ត្រូវ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​។ ដោយ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៣…


ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​១៧៨​នាក់ ស្រី​៧៩​នាក់ មាន​ម្នាក់​ត្រូវ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​។ ដោយ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ម្នាក់​ជា​បុរស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​តា​មាឃ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ត្រូវ​បាន​ស្លាប់​ដោយ​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុង​ក្រោយ និង​រាលដាល​ទៅ​ឆ្អឹង និង​សួត​។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ស្លាប់​ដោយ​ជំងឺ​ត្រូវ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ដោយ​មាន​អាកា​រៈ​ហត់ និង​ពិបាក​ដកដង្ហើម និង​មាន​ស្បែក​ឡើង​លឿង​ខ្លាំង ភ្លាម​ៗ​នោះ​ក្រុមការងារ​ច​ត្តា​ឡី​ស័ក​ព្រំដែន​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​បាន​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ គឺជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​។

ហើយ​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​បន្ទាន់​ដោយ​ដាក់​អុក​ស៊ី​សែន​ជំនួយ​ដង្ហើម និង​ម៉ាស្សា​បេះដូង តែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ដោយ​គ្រូពេទ្យ​ជួយ​អស់ពី​លទ្ធភាព​ព្រោះ​អ្នកជំងឺ​មាន​អា​រៈ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុង​ក្រោយ និង​រាលដាល​ទៅ​ឆ្អឹង​និង​សួត​ក្រោយ​ទើប​បណ្តាល​ស្លាប់​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទី​ពេទ្យ​ខេត្តបន្ទាយមានជ័យ​គឺជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន មង្គល​បូ​រី ហើយ​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ដោយ​រថយន្ត​មន្ទីរពេទ្យ​ដឹក​ជញ្ជូន​ដល់​លំនៅ​ដ្ឋា​ន​គ្រួសារ​សព​នៅ​ខេត្តបាត់ដំបង​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា​៖ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ភាគី​ថៃ​ចាប់​បញ្ជូន​ដែល​ក្រុមការងារ​ពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មាន​ចំនួន​១៧៨​នាក់ ស្រី​៧៩​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ចំនួន​១៤៨​នាក់ ដែល​ត្រូវ​បាន​ដឹក​មក​ដាក់​នៅ​មណ្ឌល​ក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ