ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ទំនង​បែកថ្នាំ យកដុំថ្មគប់​កញ្ចក់​រថយន្ត​គេ ពេលចាប់ខ្លួន សាច់ញាតិថា សរសៃប្រសាទ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ​បុរសម្នាក់ សង្ស័យប្រើគ្រឿងញៀនហួសហេតុ ឬ​បែកថ្នាំ បាន​យក​ដុំថ្ម​ គប់កញ្ចក់រថយន្តធុនបាឡែនរបស់បុគ្គលិក​កាស៊ីណូ។ បុរសនោះ ក៏ ត្រូវបានចាប់ខ្លួន។ តែសាច់ញាតិថា…

បន្ទាយមានជ័យ៖ ​បុរសម្នាក់ សង្ស័យប្រើគ្រឿងញៀនហួសហេតុ ឬ​បែកថ្នាំ បាន​យក​ដុំថ្ម​ គប់កញ្ចក់រថយន្តធុនបាឡែនរបស់បុគ្គលិក​កាស៊ីណូ។ បុរសនោះ ក៏ ត្រូវបានចាប់ខ្លួន។ តែសាច់ញាតិថា បរុសនោះ មានជំងឺសរសៃប្រសាទ។ ហេតុការណ៍នោះ បាន​កើត​ឡើង​ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត​។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ មានឈ្មោះ ឃឹម ចន្ធី ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពី​ឈ្មោះ សួន សារឿន ភេទប្រុសអាយុ ៣៩ឆ្នាំ (បុគ្គលិកកាស៊ីណូ) រស់នៅភូមិកើតហេតុខាងលើ បានប្តឹងឈ្មោះ ឃឹម ចន្ធី បានធ្វើសកម្មភាពយកដាំថ្មគប់ទៅកញ្ចក់ឡាន​បាឡែនរបស់ខ្លួន បែកកញ្ចក់ទ្វារបិទបើកចំហៀងខាងស្តាំ បណ្តាលឲ្យ​បែកខ្ទេច ហើយប្តឹងទៅកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាល​ការពារព្រំដែនគោក លេខ៩១១ ឃាត់ខ្លួនបានភ្លាមៗ។

មន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ឃឹម ចន្ធី ដែលគប់កញ្ចក់ឡាននោះ ត្រូវសាច់ញាតិ​ អះអាងថា ធ្លាប់មានជំងឺសរ​សៃប្រសាទ។ តែកម្លាំងនគរបាលជំនាញ បានយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ​ ហើយ​សង្ស័យប្រើប្រាស់គ្រឿងញៀន ក៏យកទៅធ្វើតេស្ត ដោយ​លទ្ធផល បង្ហាញថា បាន​ប្រើប្រាស់គ្រឿងញៀន អាចថា រលាកស្រោមខួរក្បាល ខួចសរសៃប្រសាទ។ ក្រោយ​សាកសួរហើយ ប៉ូលិស​បានអនុវត្តន៍​តាមច្បាប់៕ ដោយ៖ ​ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ