សំណាងណាស់ចាប់ពីរសៀលថ្ងៃ១៥នេះទៅឆ្នាំទាំង៦មានហុងស៊ុយល្អណាស់
សំណាងណាស់អ្នកឆ្នាំទាំង៦នេះ ! កំពូលហោរចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំមាសទាំង៦ មមែ ច ម្សាញ់ មមី រកា កុរ…
សំណាងណាស់អ្នកឆ្នាំទាំង៦នេះ ! កំពូលហោរចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំមាសទាំង៦ មមែ ច ម្សាញ់ មមី រកា កុរ…
សំណាងណាស់អ្នកឆ្នាំទាំង៦នេះ ! កំពូលហោរចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំមាសទាំង៦ មមែ ច ម្សាញ់ មមី រកា កុរ លេខលាភសំណាង៦២៦៣នៅថ្ងៃចន្ទ ទី១៥នេះលោកអ្នកមានលាភធំ ជួបមហាសំណាង មាសប្រាក់ហូរចូលសព្វទិសទី ប្រាថ្នាអ្វីនឹងបានសម្រេចដូចបំណង សូមបញ្ជូនសារបួងសួងតាមលេខហេង៣៦៩ឥឡូវនេះអ្វីៗក្លាយជាល្អ ហេងហេង លាភតូចធំចូលមកជួបជុំ មានសំណាង មានលុយ មាសពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ សុភមង្គលស្រោចស្រពជីវិតទាន់ចិត្តប៉ង ។
ឆ្នាំមមែ មហាសំណាងត្រូវតែកើតមាន លាភចូលពេញៗ លុយចូលដូចទឹកបាក់ធ្វើឱ្យឃ្លាំងលុយកើនឡើងហួសការរំពឹងទុកក្នុងថ្ងៃចន្ទស្អែកនេះ ។ ប្រុសស្រីកើតឆ្នាំនេះជាអ្នកមានលាភសំណាង មានមាសប្រាក់ ឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ និងប្រសព្វសំណាងបីគឺ ១-សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ ២-សំណាងក្នុងរឿងប្រាក់កាស សម្បូរសម្បត្តិស្តុកស្តម្ភ និង៣-សំណាងក្នុងរឿងស្នេហា ប្រុសស្រីមានភាពល្អូកល្អិន និងយល់ចិត្តគ្នាប្រពៃថ្លៃថ្លាណាស់ ។
ឆ្នាំច ចាប់ពីរសៀលថ្ងៃ១៥កណ្តាលខែនេះទៅទេវតាទ្រព្យប្រទានពរជ័យសំណាងធំណាស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនៗពីមួយថ្ងៃទៅមួយថ្ងៃ និងមានអ្នកនាំប្រាក់មកឱ្យដល់ៗផ្ទះ ។ ចំណែកការធ្វើដំណើរទៅណាមកណាសុខសប្បាយតាមផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ សម្តីផ្អែមល្ហែមរកគ្នាជានិច្ច ស្វាមីភរិយារស់នៅដោយសុខសាន្តជាមួយគ្នាអស់មួយជីវិត ។
ឆ្នាំម្សាញ់ អ្នកមានសំណាងធំ បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា រាសីខ្ពស់ត្រដែត លេខនាំសំណាង៣៥៩នៅថ្ងៃស្អែកនេះសព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គអ្វីមករារាំងទេ លោកអ្នកសម្បូរលុយចាយ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាមនុស្សមានកំណប់ទ្រព្យប្រចាំជីវិតរួចស្រេចទៅហើយ និងមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ។ ឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំមមី អ្នកមានសំណាងធំនៅថ្ងៃចន្ទស្អែកនេះ លេខនាំលាភ១៦៨លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាល ។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្ហែម និងការយល់ចិត្តគ្នាប្រសើរណាស់ ។
ឆ្នាំរកា រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅថ្ងៃកណ្តាលខែស្អែកនេះលេខនាំហេង៤៥៩លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំកុរ ជើងលេខប្រាប់ថា នៅថ្ងៃស្អែកនេះលោកអ្នកជួបលាភសំណាងធំ ព្រោះខណៈនេះដួងរាសីកំពុងស្ថិតនៅលើកំពូលភ្នំមាស លេខហេង ៧៧៧ កែប្រែជោគវាសនាអាក្រក់កាលពីមុនឱ្យក្លាយមកជាអ្វីៗដែលល្អប្រសើរឡើង ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានជួបលាភធំប្រជុំមាសប្រាក់ហូរហៀរ និងជោគជ័យគ្រប់ការងារ ។ ចំពោះបុរសស្ត្រីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជាជួបមហាលាភរស់ចូលមកកៀកកិតនឹងប្រាណពេញដោយសុខសួស្តី ៕ សាន សារិន
ចែករំលែកព័តមាននេះ