ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់! កូន​ខ្លា.ស​ដ៏កម្រ​២​ក្បាលត្រូវជំងឺម្យ៉ាងឆក់យកជីវិត​

4 ឆ្នាំ មុន

ប៉ា​គី​ស្ថាន ៖ មន្ត្រី​សួនសត្វ​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា​កូន​ខ្លាស​ពូជ​កម្រ​ចំនួន​២​ក្បាល​បាន​ងា.​ប់​ដោយសារ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន The Sun កាលពី​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​។…

ប៉ា​គី​ស្ថាន ៖ មន្ត្រី​សួនសត្វ​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា​កូន​ខ្លាស​ពូជ​កម្រ​ចំនួន​២​ក្បាល​បាន​ងា.​ប់​ដោយសារ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន The Sun កាលពី​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​។

កូន​ខ្លាស​ទាំង​២​ក្បាលខាងលើ​នោះ​មាន​អាយុ​១១​ស​ប្តា​ហ៍​ ​ស្ថិតនៅ​​ក្នុង​សួនសត្វ Lahore ​បាន​ងា.​ប់ ​បន្ទាប់​ពី​ទទួល​ការ​ព្យាបាល៤ថ្ងៃ​​។ ដែល​ពេល​នោះ​បុគ្គលិក​សួនសត្វ​ជឿ​ថា​ជា​ជំងឺ Feline Panleukopenia ដែល​សំដៅលើ​ការ​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​សត្វ​ឆ្មា ហើយ​ជា​ធម្មតា​តែងតែ​កើតឡើង​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។

ប៉ុន្តែ​រហូត​ដល់​មានការ​ធ្វើ​កោសល្យវិច័យ​ពី​អ្នកជំនាញ​បាន​រក​ឃើញ​ថា សួត​របស់​កូន​ខ្លាស​ទាំង​២​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​ការ​វាយប្រហារ​ពី​ជំងឺរលាកស្រោមខួរ​ក្បាល​ផង​ដែរ​។ ហើយ​អ្នកជំនាញ​រោគ​វិទ្យា​បាន​សន្និដ្ឋាន​ថា ខ្លាស​ទាំង​២​ក្បាល​បាន​ងា.​ប់​ដោយសារ​កូ​វី​ដ​១៩​ខណៈ​ដែល​ពួក​វា​ក៏​​រង​គ្រោះ​​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុសប្រភេទ​​នេះ​ផងដែរ​​។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង បុគ្គលិក​សួនសត្វ Lahore ទាំងអស់​ទទួល​ការ​ធ្វើតេស្ត​។ ​បើ​​យោង​តាម​សម្តី​លោក Kiran Saleem នាយករង​សួនសត្វ​ខាងលើ​បាន​និយាយ​ថា បុគ្គលិក​ចំនួន​៦​នាក់​រួម​ទាំង​មន្ត្រី​ម្នាក់​ដែល​គ្រប់គ្រង​សត្វ​តោ​បាន​ឆ្លង​វីរុស​នេះ​៕​ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ