ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​ មាន​បំណង​បិទ​ជំរុំ​ឃុំ​ឃាំង​​ហ្គ​ង់​តា​ណា​ម៉ូ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន មាន​បំណង​បិទ​ជំរំ​ឃុំឃាំង​ហ្គ​ង់​តា​ណា​ម៉ូ មុន​ដាច់​អាណត្តិ​របស់​លោក​។ នេះ​ជា​ការ​អះអាង​កាលពី​ថៃ្ង​ទី​១២ ខែ​​កុម្ភៈ ​របស់​អ្នកនាំពាក្យ​សេត​វិមាន​។ បែប​នេះ​លោក​បៃ​ដិ​ន…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន មាន​បំណង​បិទ​ជំរំ​ឃុំឃាំង​ហ្គ​ង់​តា​ណា​ម៉ូ មុន​ដាច់​អាណត្តិ​របស់​លោក​។ នេះ​ជា​ការ​អះអាង​កាលពី​ថៃ្ង​ទី​១២ ខែ​​កុម្ភៈ ​របស់​អ្នកនាំពាក្យ​សេត​វិមាន​។

បែប​នេះ​លោក​បៃ​ដិ​ន ​ជា​អ្នក​រំឭក​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា ក្នុង​ឱកាស​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត របស់​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា ដែល​មិន​អាច​ធ្វើ​តាម​ការ​សន្យា​នោះ​បាន ដោយ​សារ​ពុំ​មានការ​សម្របសម្រួល ជាមួយ​សភា​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ពេល​សួរ​ពី​លទ្ធភាព​នៃ​ការ​បិទ​ពន្ធនាគារ​នៅ​ហ្គ​ង់​តា​ណា​ម៉ូ ក្នុង​អំឡុង​អាណត្តិ​របស់​លោក​បៃ​ដិ​ន អ្នកនាំពាក្យ​សេត​វិមាន លោកស្រី​ JEN PSAKI ​ថ្លែង​ថា ពិត​ណាស់​ នោះ​ជា​ទិស​ដៅ​មួយ​ និង​ជា​ចេតនា​របស់​យើង​។ យើង​ចាប់ផ្ដើម​ដំណើរការ​មួយ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​សហព័ន្ធ​ផ្សេង​ៗ និង​វាយតម្លៃ​លើ​សភាព​ការណ៍​បច្ចុប្បន្ន​ដែល​យើង​ទទួល​មរតក​ពី​រដ្ឋាភិបាល​មុន​។

ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រធានាធិបតី កាលពី​ឆ្នាំ​២០១៦​ លោក​ដូ​ណា​ល់​ ត្រាំ លើក​​ពី​បំណង​របស់​លោក​រក្សា​ទុក​ពន្ធនាគារ​នោះ​។ លោក​ថា​ លោក​នឹង​ប្រកាន់​ជំហរ​នោះ​ដដែល ​បើ​លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​។

អ្នកទោស​មួយ​ចំនួន​នៅ​ពន្ធ​គារ​ហ្គ​ង់​តា​ណា​ម៉ូ ត្រូវ​បាន​ដោះ​លែង ក្រោម​ការ​កាន់​អំណាច​របស់​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ