ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​អង្គការ HANDA-EMERGENCY រង​ការ​រិះគន់​យក​តម្លៃ​សេវា​​ខ្ពស់​ និង​រើសអើង​អ្នកជំងឺ​

10 ឆ្នាំ មុន

ខេត្តបាត់​ដំបង ៖ ​មន្ទីរពេទ្យ​អង្គការ​ «HANDA-EMERGENCY»​ ដែល​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​រត​នះ ក្រុង​បាត់ដំបង កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​​មហាជន​ទូទៅ ដោយសារ​តែ​មន្ទីរពេទ្យ​នេះ​ទាមទារ​សេ​វា​ព្យាបាល​ខ្ពស់​លើស​ពី​គ្លីនិក​ឯកជន​នានា​ និង​មន្ទីរពេទ្យរ​ដ្ឋ​ ថែម​ទាំង​មានការ​​រើសអើង​ចំពោះ​អ្នកជំងឺ​ ដែល​ខ្សត់​ខ្យោ​យ​លុយកាក់ ឬ​បដិសេធ​​មិន​ទ​ទូល

ខេត្តបាត់​ដំបង ៖ ​មន្ទីរពេទ្យ​អង្គការ​ «HANDA-EMERGENCY»​ ដែល​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​រត​នះ ក្រុង​បាត់ដំបង កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​​មហាជន​ទូទៅ ដោយសារ​តែ​មន្ទីរពេទ្យ​នេះ​ទាមទារ​សេ​វា​ព្យាបាល​ខ្ពស់​លើស​ពី​គ្លីនិក​ឯកជន​នានា​ និង​មន្ទីរពេទ្យរ​ដ្ឋ​ ថែម​ទាំង​មានការ​​រើសអើង​ចំពោះ​អ្នកជំងឺ​ ដែល​ខ្សត់​ខ្យោ​យ​លុយកាក់ ឬ​បដិសេធ​​មិន​ទ​ទូល​ព្យា​បាល ជន​រង​គ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​​នៅ​ពេល​យប់​ទៀត​​ផង បើ​ទោះជា​រថយន្ត​សង្គ្រោះ​​របស់​មន្ត្រី​ចរាចរ​ណ៍ដឹក​ជន​រង​​គ្រោះ​ចូល​ដល់​ក្នុង​មន្ទី​ពេទ្យ​​ហើយ​ក្ដី​ ។

ជាក់ស្ដែង​ កាល​ពីវេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​១១ ​សីហា រថយន្ត​សង្គ្រោះ​របស់​សមត្ថកិច្ច​ចរាចរ​ណ៍​​ខេត្ត បាន​ដឹក​បុរស​ម្នាក់​ដែល​ត្រូវ​រថយន្ត​បុក​បាក់ជើង​ម្ខាង និង​របួស​បែកក្បាល​ជា​ទម្ងន់​​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ ដើម្បី​សង្គ្រោះ​បន្ទាន់ តែ​ត្រូវ​គ្រួ​ពេទ្យ​ប្រចាំការ​បដិសេធ​​មិន​ទ​ទូល​ព្យាបាល​ឡើយ​។ ហើយ​ថែម​ទាំង​បណ្ដេញ​ឱ្យ​សមត្ថកិច្ច​ដឹក​ជន​រង​​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​​ខេត្ត​​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​ទៀត បើ​ទោះជា​សមត្ថកិច្ច​ដឹក​ចូល​ដល់​ស្នើ​ឲ្យ​ជួយ​សង្គ្រោះ​បន្ទាន់​បណ្ដោះអាសន្ន​សិន​ក្ដី​។

មន្ត្រី​ចរាចរ​ណ៏​ខេត្ត​បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​នេះ​បាន​សួរ​រក​សាច់ញាតិ​ជន​រង​គ្រោះ ពេល​ដឹក​ជន​រង​គ្រោះ​ទាំង​សន្លប់​ស្ដូក​ជោកជាំ​ទៅ​ដោយ​ឈាម​ចូល​ដល់​មន្ទីរពេទ្យ​ភ្លាម ខណៈ​សមត្ថកិច្ច​មិន​ទាន់​ទាំង​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ផង​។ មន្ត្រី​ដដែល​បន្ត​ថា គ្រូពេទ្យ​បាន​និយាយ​ថា បើ​គ្មាន​សាច់ញាតិ​ជន​រង​គ្រោះ​មក​ជាមួយ​ទេ ពួក​គេ​មិន​អាច​ទ​ទូល​ព្យាបាល​អ្នក​របួស​ឡើយ​។ នៅ​ពេល​មន្ត្រី​ចរាចរ​ណ៏​ស្នើរ​សុំ​ឲ្យ​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​បន្ទាន់ បែរជា​គ្រួ​ពេទ្យ​នោះ​និយាយ​​មក​កាន់​សមត្ថកិច្ច​វិញ​ថា​«​បើ​ចង់​ឲ្យ​អ្នក​របួស​សំរាក​ព្យាបាល ទាល់តែ​សមត្ថកិច្ច​ដេក​កំដរ​» ហើយ​បណ្ដេញ​ឲ្យ​មន្ត្រី​ច​រារ​ច​ណ៏​ដឹក​អ្នក​របួស​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​ម្ដង​។ មន្ត្រី​ចរាចរ​ណ៏​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​ស្គាល់​ជន​រង​គ្រោះ​នោះ​ទេ​ភ្លាម​ៗ​នោះ​។ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បាក់ជើង​ខាងស្ដាំ​ចេញ​ឆ្អឹង និង​បែកក្បាល​របួស​ធ្ងន់ធ្ងរ​សន្លប់​មិនដឹង​ខ្លួន ទើប​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នេះ បែរជា​បុគ្គលិក​ពេទ្យ​នេះ​មិន​ទ​ទូល​ព្យាបាល​ទៅ​វិញ? ករណី​បែប​នេះ​កើត​មាន​ច្រើន​លើក​ហើយ​។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​ពី​អ្នកគ្រប់គ្រង ឬ ផ្នែករ​ដ្ធ​បាល​នៃ​មន្ទីរពេទ្យ​អង្គការ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១២​សីហា​២០១៥​។ ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​វឿ​ង ប៊ុ​ន​រ៉េ​ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​អំពី​បញ្ហា​នេះ​ថា ពិតជា​មាន​បញ្ហា​ខ្លះ​ៗ​កើត​មាននៅ​ក្នុង​មន្ទីរពេទ្យ​អង្គការ​មួយ​នេះ​មែន​។ លោក​ថា លោក​កំពុង​ចាប់​អារ​ម្ម​ណ៏​ចំពោះ​តំលៃ​សេ​វ៉ា​ព្យាបាល​របស់​មន្ទីរពេទ្យ​នេះ ព្រោះ​លោក​ក៏​ទ​ទូល​បាន​អំពី​ការ​រិះគន់​ទាំងនេះ​ដែរ​។

លោក​វឿ​ង ប៊ុ​ន​រ៉េ​ត បាន​ថ្លែង​ថា មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​អង្គការ ហើយ​ដំបូង​ឈ្មោះ​ថា មន្ទីរពេទ្យ​«EMERGENCY» ដែល​មាន​គ្រួ​ពេទ្យ​ជំនាញ​ខ្លាំង​ៗ​មក​ពី​បរទេស​គ្រប់​ជាតិ​សាស​ន៏​បំរើ​ការ​។ ប៉ុន្តែ​ដោយសារ​ផុត​គម្រោង​ចាស់ មន្ទីរពេទ្យ​នេះ​ក៏​ទ​ទូល​បាន​គម្រោង​ថ្មី ដែល​ផ្ដល់​ដោយ​ជនជាតិ​ជប៉ុន ហើយ​ប្ដូរ​ឈ្មោះ​ថ្មី​ជា​មន្ទីរពេទ្យ​«HANDA-EMERGENCY»​វិញ តែ​ជា​មន្ទីរពេទ្យ​អង្គការ​ដដែល​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​នៃ​មន្ទីរពេទ្យ​នេះ​បាន​លេចឮ​យូរ​ដែរ​ហើយ ជា​ពិសេស​តំលៃ​សេ​វ៉ា​ព្យាបាល ហើយ​លោក​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​នេះ​ខ្លះ​ៗ​ហើយ​ដែរ​។ ប៉ុន្តែ​លោក​នឹង​អញ្ជើញ​អ្នកគ្រប់គ្រង ឬ មន្ត្រី​ទ​ទូល​ខុស​ត្រូវ​នៃ​មន្ទីរពេទ្យ​អង្គកា​នេះ មក​ពិភាក្សា​ជា​បន្ត​ទៀត​អំពី​បញ្ហា​សេវា​ព្យាបាល​នេះ ដើម្បី​រៀបចំ​ឲ្យ​មាន​ភាព​ជាក់លាក់ ចៀស​វាង​កុំ​ឲ្យ​មានការ​លេចឮ​នូវ​ភាព​មិន​ប្រ​ក្រ​តិ​គ្រប់​បែប​យ៉ាង​បែប​នេះ​ទៀត ។