ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​នៃ​កុសលកម្ម

4 ឆ្នាំ មុន

នៅ​ក្នុង​ព្រះ​បិដក​ភាគ​៥៥ ព្រះ​នារ​ទ​ត្ថេ​រ​សួរ​ថា ម្នាលនាង​មាន​សំពត់​លឿង មាន​ទង់​លឿង ស្អិតស្អាង ដោយ​គ្រឿងអលង្ការ​លឿង ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​សុទ្ធតែ​ជា​វិកា​រៈ​នៃ​មាស​ក្រហមរន្ទាល តើ​នាង​ធ្វើបុណ្យ​អ្វី ? ទេវធីតា​ឆ្លើយ​ថា…

នៅ​ក្នុង​ព្រះ​បិដក​ភាគ​៥៥ ព្រះ​នារ​ទ​ត្ថេ​រ​សួរ​ថា ម្នាលនាង​មាន​សំពត់​លឿង មាន​ទង់​លឿង ស្អិតស្អាង ដោយ​គ្រឿងអលង្ការ​លឿង ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​សុទ្ធតែ​ជា​វិកា​រៈ​នៃ​មាស​ក្រហមរន្ទាល តើ​នាង​ធ្វើបុណ្យ​អ្វី ?

ទេវធីតា​ឆ្លើយ​ថា ផល​នៃ​បុណ្យ​នេះ​បាន​មក​អំពីខ្ញុំ​មានចិត្ត​ជ្រះថ្លា​ចំពោះ​ព្រះ​គោតម ព្រះ​អង្គ​មានគុណ​ប្រមាណ​មិន​បាន ដែល​ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​បាន​បូជា​បណ្តាញ​មាស​ដ៏​វិចិត្រ​ដោយ​កែវ​មណី និង​មាស​រំលេច​ដោយ​កែវ​មុក្តា បាំង​ដោយ​សំណាញ់​មាស ខ្ញុំ​បាន​ធ្វើ​កុសលកម្ម​នោះ ដែល​ព្រះពុទ្ធ​ទ្រង់​សរសើរ​ហើយ ប្រាសចាក​សេចក្តី​សោក ដល់​នូវ​សេចក្តីសុខ មានចិត្ត​ត្រេកអរ​ជា​អនេក ។

ហេតុនេះ​សូម​សត្វលោក​ទាំងឡាយ​កុំ​ប្រមាទ​នឹង​សេចក្តី​ល្អ ប្រឹង​ធ្វើបុណ្យ បំពេញ​ទាន ដល់​ព្រម​ដោយ​សីល សមាធិ នោះ​អ្នក​នឹង​រូ​ច​អំពី​សេចក្តី​ទុក្ខ​គ្រប់​ប្រការ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ