ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​បាន​ឈ្មោះ​ថា​ជា​ធម្មកថិក​ពិតប្រាកដ

4 ឆ្នាំ មុន

យោង​តាម​សុត្តន្តបិដក​ធម្មកថិក​វគ្គ​សូត្រ​លេខ​៣៤ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ភិក្ខុ​បាន​នាម​ថា​ធម្មកថិក​ពិតប្រាកដ​លុះណាតែ​ប្រព្រឹត្ត​ព្រម​ដោយ​ធម៌​៥​ប្រការ​គឺៈ ១- ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​សម្តែងធម៌​ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​សេចក្តី​រំលត់​រូប ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក…

យោង​តាម​សុត្តន្តបិដក​ធម្មកថិក​វគ្គ​សូត្រ​លេខ​៣៤ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ភិក្ខុ​បាន​នាម​ថា​ធម្មកថិក​ពិតប្រាកដ​លុះណាតែ​ប្រព្រឹត្ត​ព្រម​ដោយ​ធម៌​៥​ប្រការ​គឺៈ

១- ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​សម្តែងធម៌​ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​សេចក្តី​រំលត់​រូប ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

២- ម្នាល​ភិក្ខុ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​សេចក្តី​រំលត់​វេទនា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៣- ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​សេចក្តី​រំលត់​សញ្ញា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៤- ម្នាល​ភិក្ខុ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី សេចក្តី​រំលត់​សង្ខារ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៥- ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​សេចក្តី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​សេចក្តី​រំលត់​វិញ្ញាណ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

មាតិកា​ធម៌​ទាំង​៥​ចំណុច​នេះ​ភិក្ខុ​រូប​ណា​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​អង្គ​នៃ​អ្នក​សម្តែងធម៌ ភិក្ខុ​រូប​នោះ​ឈ្មោះ​ថា​ជា​ធម្មកថិក​ពិតប្រាកដ​នៃ​ព្រះពុទ្ធ​សាសនា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ