ខេត្តសៀមរាប ៖ បុរសពីរនាក់ជិះម៉ូតូក្នុងចេញមកពីកម្មវិធីមិត្តភក្តិដោយក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនអស់ បណ្តាលឱ្យដួលបោកក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីអធ្រាតឈានចូលថ្ងៃទី១៣ កុម្ភៈនេះ ស្ថិតនៅចំណុចផ្លូវក្រួសក្រហម ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត ដែលចុះដល់កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះ ចោម ចាន់នី អាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ដ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប (ស្លា.ប់តាមផ្លូវមុនពេលបញ្ជូន ទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង) និងជាអ្នកបើកបរម៉ូតូម៉ាកសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១P ៥៥០៥ ។ រីឯម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ សី សក្ករ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាបស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។
តាមការសន្និដ្ឋានថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមកម្មវិធីខួបកំណើត មិត្តភក្តិ ។ លុះពេលត្រឡប់ចេញមកផ្ទះវិញ បើកម៉ូតូក្នុងល្បឿនលឿន ក៏ដួលស្លា.ប់តែម្ដង។ក្រោយពេលកលតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង ។ បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែក ម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារ ៕
ចែករំលែកព័តមាននេះ