ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាង​ហោច​ណាស់ ៤​នាក់​រង​របួសធ្ងន់ និង​៣​នាក់​រង​របួសស្រាល

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​រវាង​រថយន្ដ​ដឹក​មាន់​ប្រភេទ​កូ​រេ ២​តោន​កន្លះ…

ខេត្តស្ទឹងត្រែង ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​រវាង​រថយន្ដ​ដឹក​មាន់​ប្រភេទ​កូ​រេ ២​តោន​កន្លះ និង​ឡាន​លុ​ច​ស៊ី​ស RX 300 បាន​បុក​យ៉ាង​ពេញទំហឹង នៅ​ចំនុច​ចន្លោះ​រវាង​ឃុំ​ស្រែ​ឬ​ស្សី និង​ឃុំ​សំអាង ស្ថិត​នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​បង្ក​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៤​នាក់ រង​របួសធ្ងន់ និង​រង​របួសស្រាល​៣​នាក់ ។

សមត្ថកិច្ច​បន្ត​ថា មូលហេតុ​ដែល​បង្ក​អោយ​មាន​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​បណ្ដាល​មក​បើកបរ​មិន​ប្រកាន់​ស្ដាំ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ដល់​កន្លែង​កើត និង​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​អូស​ចេញ និង​ស្ទួ​ច​រថយន្ត​ទាំង​២ មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធើ្វ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ