ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​រំពេ​ទន្លេ​ប្រើ​ថ្ម​ប៉ប្រះ​ទឹកជា​ទ្រនំ ដើម្បី​ចាប់​ត្រី ខណៈ​សត្វ​រំពេ​ខ្លះ​ទៀត​កំពុង​ហើរ​ក្រឡឹង​ចុះឡើង​ឆ្នេរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​សត្វ​រំពេ​ទន្លេ​សរុប​ចំនួន ៦៨ ក្បាល ក្នុងអំឡុងពេល​ចាប់ផ្តើម​សិក្សា​ចំនួន​សត្វ​បក្សី នៅ​តាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ ក្នុង​ដើមខែ​កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​សត្វ​រំពេ​ទន្លេ​សរុប​ចំនួន ៦៨ ក្បាល ក្នុងអំឡុងពេល​ចាប់ផ្តើម​សិក្សា​ចំនួន​សត្វ​បក្សី នៅ​តាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ ក្នុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ ។

អ្នក​វិទ្យាសាស្ត្រ​បានឃើញ​វត្តមាន​របស់​សត្វ​រំពេ​ទន្លេ​ដ៏​អស្ចារ្យ​ទាំងនេះ កំពុង​ប្រើប្រាស់​ថ្ម​ប៉ប្រះ​ទឹកជា​ទ្រនំ​ដើម្បី​ចាប់​ត្រី ខណៈ​ដែល​សត្វ​រំពេ​ខ្លះ​ទៀត​កំពុង​តែ​ហើរ​ក្រឡឹង​ចុះឡើង​តាម​ឆ្នេរ​ខ្សាច់​ដែល​ជាទី​ជម្រក​ធម្មជាតិ​របស់​ពួក​វា ដើម្បី​បន្ត​ពូជ ។ ខណៈ​ពេល​នេះ រដូវ​បន្ត​ពូជ​របស់​សត្វ​រំពេ​ទន្លេ​បាន​ចាប់ផ្តើម​ហើយ​។

លោក អៀម សំ​អ៊​ន់ អ្នក​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ ប្រចាំ​តំបន់​ទន្លេមេគង្គ​នៃ​អង្គការ WWF បាន​ថ្លែង​ថា​៖ «​សត្វ​រំពេ​ទន្លេ​ជា​ប្រភេទ​បក្សី​មាន​មាឌ​មធ្យម មាន​កន្ទុយ​ចំពាម ក្បាល​ខ្មៅ ពោះ​ស ហើយ​ភាគច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​រដូវ​កាល​បន្ត​ពូជ​របស់​ពួក​វា ដែល​ចាប់ផ្តើម​ពី​ខែមករា​ដល់​ខែឧសភា​។​» លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ចំនួន​សត្វ​រំពេ​ទន្លេ​ដែល​បាន​ប្រទះ​ឃើញ​ពេល​នេះ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ដែល​បាន​ប្រទះ​ឃើញ​កាលពី​ឆ្នាំ​មុន ដែល​ពេល​នោះ​ឃើញ​សត្វ​រំពេ​ទន្លេ​មាន​តែ ៦៤ ក្បាល ប៉ុណ្ណោះ​។​»

ចំនួន​បក្សី​នេះ​មាន​កំណើន​ទ្វេ​ដង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដែល​កើន​ពី ៣១ ក្បាល ក្នុង​ឆ្នាំ​២០១៦ ដល់ ៦៨ ក្បាល ក្នុង​ដើមឆ្នាំ​២០២១​។

សត្វ​រំពេ​ទន្លេ​ជា​ប្រភេទ​បក្សី​មួយ​ដ៏​កម្រ​បំផុត​ក្នុង​ចំណោម​ប្រភេទ​បក្សី​កម្រ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ក្នុង​ប្រទេស​កម្ពុជា សត្វ​រំពេ ទន្លេ​បាន​ធ្លាក់​ចុះ ៨០% ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅ ដែល​មាន​ចំនួន​ប៉ាន់​ប្រមាណ​សរុប​ទូ​ទាំង​ប្រទេស​ចន្លោះ​ពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨ ​។ បក្សី​នេះ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ «​ងាយ​រង​គ្រោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ