ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើចំណាយអ្នកទេសចរបានដល់ដៃពលរដ្ឋតាមសហគមន៍ហើយ ឬនៅ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

តិចឬច្រើនភ្ញៀវទេសចរក្នុងស្រុក មិនថាពលរដ្ឋខ្មែរឬអ្នកទេសចរបរទេសនោះទេ បានដើរកម្សាន្ត តាមរមណីដ្ឋានានានៅទូទំាងប្រទេសកម្ពុជា ប៉ុន្តែសួរថាតើ​ពលរដ្ឋ​នៅមូលដ្ឋាន តាមតំបន់ទេសចរណ៍នានានោះ ទទួលបានចំណូលពីការវិស័យ​ទេសចរណ៍​ដែលទេ? ឬចំណូលជាច្រើនដដែល បានធ្លាក់ទៅលើដៃទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ធំៗ…

តិចឬច្រើនភ្ញៀវទេសចរក្នុងស្រុក មិនថាពលរដ្ឋខ្មែរឬអ្នកទេសចរបរទេសនោះទេ បានដើរកម្សាន្ត តាមរមណីដ្ឋានានានៅទូទំាងប្រទេសកម្ពុជា ប៉ុន្តែសួរថាតើ​ពលរដ្ឋ​នៅមូលដ្ឋាន តាមតំបន់ទេសចរណ៍នានានោះ ទទួលបានចំណូលពីការវិស័យ​ទេសចរណ៍​ដែលទេ? ឬចំណូលជាច្រើនដដែល បានធ្លាក់ទៅលើដៃទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ធំៗ ឬវិស័យឯកជន ម្ចាស់អាជីវកម្មធំៗដដែលនោះ។

គួរជម្រាបថាកាលពីប៉ុន្មានថ្ងៃមុននេះលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងពិធីប្រកាស​តែងតាំងប្រធានថ្មី មន្ទីរទេសចរណ៍ខេត្តកោះកុង លោកដាក់ចេញ​វិធានការថារាល់ការទៅកម្សាន្តរបស់អ្នកទេសចរក្នុងសហគមន៍ទេសចរណ៍ណាមួយនោះ ត្រូវប្រើសេវាទេសចរ​ណ៍​សហគមន៍។ លោកនិយាយដូច្នេះទំនងចងមានន័យថា អ្នកទេសចរទៅដល់សហគមន៍ណាគួរទទួលអាហារពលរដ្ឋក្នុងមូលដ្ឋាន ប្រើប្រាស់​សេវា​ដឹកជញ្ជូន​របស់សហគមន៍ ស្នាក់នៅក្នុងសហគមន៍។ ការលើករបស់លោក​ថោង ខុន ទទួលបានការគំាទ្រពីសហគមន៍ទេសចរណ៍ត្បិតអីកន្លងមក ការរៀបចំកញ្ចប់​ទេសចរណ៍ ដោយភ្នាក់ងារទេសចរណ៍គឺផលបានធ្លាក់តែលើដៃក្រុមហ៊ុន ឬវិស័យ​ឯកជនធំៗ​ប៉ុណ្ណោះ សម្រាប់ពលរដ្ឋម្ចាស់ទឹកដី មិនទទួលបានផលពីវិស័យ​ទេសចរណ៍ឡើយ។

បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣.៤ ម៉ឺននាក់ ទៅកម្សាន្តនៅទឹកដីអង្គរ។ អត្រាចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤ នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។ រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២.៤ ម៉ឺននាក់ និងប្រមាណ ១ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។

លោក ង៉ូវ សេងកាក់ ប្រធានទេសចរណ៍ខេត្តសៀមរាបឲ្យដឹងបន្តទៀតថា ក្នុងថ្ងៃទី១១ ខែកុម្ភៈ មានចំនួនប្រមាណ ៥ ពាន់នាក់ ថយចុះ ៩៣.៦៣% ហើយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ មានចំនួនប្រមាណ ២.៩ ម៉ឺននាក់។

ចំណែកនៅខេត្តកំពត ដែលជាប៉ូលទេសចរណ៍សំខាន់មួយទៀតរបស់កម្ពុជានោះ អាជ្ញាធរថា នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ បានទទួលបានភ្ញៀវទេសចរ​សរុប ២៣,២៧៨ នាក់​ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣,១០០ នាក់ និងភ្ញៀវ​ទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។

លោកថោន ខុន បានលើកឡើងថាពលរដ្ឋសហគមន៍គួរទទួលបានចំណូល​ពីវិស័យទេសចរណ៍​ដោយសារពួកគាត់ជាម្ចាស់ទឹកដី ជាអ្នកថែរក្សា និង​អភរក្សធនធានធម្មជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ