ស្រុកព្រៃនប់ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងយ៉ាងរន្ធត់ រវាងរថយន្ដធុនធំបុកជាមួយរថយន្តម៉ាកឡង់គ្រីស្ស័រក្នុងទិសដៅផ្ទុយគ្នា កើតឡើងកាលពីវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី១២ កុម្ភៈ ស្ថិតលើផ្លូវជាតិលេខ៤ (ចន្លោះគីឡូម៉ែត្រលេខ២១៤-២១៥) ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សេចក្តីរាយការណ៍បន្តថា រថយន្តភាគីម្ខាងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ៣A-២១៩៧ ទិសដៅពីព្រះសីហនុ-ទៅភ្នំពេញ ដែលអ្នកបើកបរមានឈ្មោះប៊ុន ធឿន អាយុ២៧ឆ្នាំ ទីលំនៅភូមិព្រះឳម៉ាល់ ឃុំរលាភ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ពុំមានរងរបួសទេ) ។
រីឯរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស្ស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២N-២៩៤៩ ដែលអ្នកបើកបរជាជនជាតិចិន មានគ្នាចំនួន០៤នាក់ បានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយនៅវាលរេញភ្លាមៗ ខណ:រថយន្តរងការខូចខាតយ៉ាងដំណំ ។

ជនជាតិត្រូវបានស្គាល់ឈ្មោះ១-ឈ្មោះ Li wei lin ភេទប្រុស អាយុ២៧ឆ្នាំ អ្នកបើកបរ (រងរបួសធ្ងន់), ២-ឈ្មោះ Wu zhi pegng ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល), ៣-ឈ្មោះ Li pan ភេទប្រុស អាយុ២៧ឆ្នាំ (រងរបួសស្រាល) និង៤-ឈ្មោះ Cao xiaog ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសស្រាល)។
ទោះបីជាយ៉ាងណា នៅមិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចកំពុងសាកសួរ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ