ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ និងគោ១ក្បាលងាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍០៣កន្លែងផ្សេងគ្នា គួរឲ្យព្រួយបារម្ភដោយនៅក្នុងស្រុកស្វាយទាប គឺមានករណីគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ បង្កឲ្យមនុស្សរងរបួសធ្ងន់ស្រាល និងស្លាប់ស្ទើរាល់ថ្ងៃ ។

ករណីទី១ -កើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយជនរងគ្រោះមានឈ្មោះ ប៉ុល សារិន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ។

ជនរងគ្រោះជិះម៉ូតូម៉ាក wave ពណ៌ក្រហម ផលិតនៅឆ្នាំ 2019 មានផ្លាកលេខស្វាយរៀង 1Q.2370 ជិះតែម្នាក់ឯង(គ្មានមួកសុវត្ថិភាព) ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករបងថ្មផ្ទះឈ្មោះ អ៊ឹម សាវង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀង បណ្ដាលឲ្យរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំណែកឯម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអី ។ ចំពោះ មូលហេតុដោយសារជនរងគ្រោះ បើកបរក្នុងស្ថានភាពស្រវឹង ។

ករណីទី២ កើតឡើងនៅវេលាម៉ោង ១៧និង៥០នាទី យប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៧/១៣៨ ស្ថិតក្នុងភូមិប្រសូត្រ២ឃុំ សំបួរស្រុកស្វាយទាប បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

សមត្ថកិច្ចឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ (គ្មាន) ទិសដៅពីលិចទៅកើត រួចបត់ឆ្វេងបើកបរដោយឈ្មោះ គង់ សុខ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)មកដល់ចំណុចកើតហេតុខាងលើ ត្រូវម៉ូតូម៉ាកវីស្តុន ពណ៌ឈាមជ្រូកពាក់ស្លាកលេខ៦៦.G១ ៥៤៧.៥១ បុកពីចំហៀងបើកដោយឈ្មោះ កន កន្និដ្ឋា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ជនរងគ្រោះទាំងពីនាក់បានបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីសង្គ្រោះ ។
រីឯមធ្យោបាយទាំងពីរ (ម៉ូតូទាំងពីរគ្រឿង ខូចខាតស្រាល) យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ ។
ចំពោះមូលហេតុ ម៉ូតូវ៉េវបត់ឆ្វេង ។ ករណីទី៣ កើតឡើង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិខ្ជាយឃុំរមាំងថ្កោល ស្រុកស្វាយទាប ដោយបុរស់ម្នាក់បើកម៉ូតូបុកគោមួយក្បាលងាប់នៅនិងកន្លែង ជនរងគ្រោះបើកម៉ូតូម៉ាក់ហុងដាសេរី២០២០ ពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង ១Q.៩០៤៦ បើកបរដោយឈ្មោះ ខុន ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (រងរបួសធ្ងន់ពាក់មួកសុវត្ថិភាព) អ្នករងរបួសសម្រាកព្យាបាលនៅផ្ទះពេទ្យឯកជន ។ មូលហេតុ គោដើរឆ្លងផ្លូវ ។ មធ្យោបាយយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរមាំងថ្កោល ៕
ចែករំលែកព័តមាននេះ