អាជ្ញាធរខេត្តសៀមរាប ប្រជុំពីគម្រោងកែលម្អស្ទឹងសៀមរាប ជំហានទី២
- សៀមរាប
ខេត្តសៀមរាប៖ កិច្ចប្រជុំនេះ បានធ្វើនៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ…
ខេត្តសៀមរាប៖ កិច្ចប្រជុំនេះ បានធ្វើនៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ…
ខេត្តសៀមរាប៖ កិច្ចប្រជុំនេះ បានធ្វើនៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
អាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២។ គម្រោងនេះ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានឯកភាពនូវចំណុចមួយចំនួន ដូចខាងក្រោម៖ ១-ម្ចាស់គម្រោង ត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹង សម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ។ ៣-ត្រូវរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឹងសៀមរាប ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។ ៤-មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ត្រូវសហការជាមួយមន្ទីរសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវ តាមគម្រោង ដើម្បីស្តារស្ទឹងសៀមរាប៕ ដោយ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ