ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ចាប់ជនសង្ស័យ ៣នាក់ និងគ្រឿងញៀន ១កូនថង់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធ​ហត្ថ ក្រុងសិរីសោភ័ណ្ឌ​​ ឃាត់ខ្លួន និងដកហូតបាន​គ្រឿងញៀន ១​ថង់តូច។ ជនសង្ស័យ និងវត្ថុតាង…

បន្ទាយមានជ័យ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធ​ហត្ថ ក្រុងសិរីសោភ័ណ្ឌ​​ ឃាត់ខ្លួន និងដកហូតបាន​គ្រឿងញៀន ១​ថង់តូច។ ជនសង្ស័យ និងវត្ថុតាង ​ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់ថា ជនត្រូវចោទ ៣នាក់នេះ រួមមាន ១.ឈ្មោះ សុខ លីហួរ ភេទប្រុស អាយុ ១៧ឆ្នាំ ២.ឈ្មោះ ឆាន់ ហូលីហុង ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ គង់ ចិនតឺ ភេទប្រុស អាយុ ១៦ឆ្នាំ។ ជនសង្ស័យទាំង ៣នាក់ រស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងលងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ ​បានរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ខេទឹកកក ចំនួន ១ថង់តូច ស្មើ ១,៨០ក្រាម និង​ម៉ូតូ ២គ្រឿង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិតារាងបាល សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ត្រូវបាននាំយកមកសាកសួរ។ តាមចម្លើយសារភាព ​និងវត្ថុតាង ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ