បើកម៉ូតូលឿន មិនបានមើលមុខ បុករថយន្តកុងតឺន័រ រងរបួសធ្ងន់
- ភ្នំពេញ
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូលឿន មិនប្រយ័ត្ន បានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ របួសធ្ងន់។ ចំណែកឯរថយន្តកុងតឺន័រនោះ ចតនៅកៀនផ្លូវ ក្រោយកើតហេតុ…
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូលឿន មិនប្រយ័ត្ន បានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ របួសធ្ងន់។ ចំណែកឯរថយន្តកុងតឺន័រនោះ ចតនៅកៀនផ្លូវ ក្រោយកើតហេតុ…
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូលឿន មិនប្រយ័ត្ន បានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ របួសធ្ងន់។ ចំណែកឯរថយន្តកុងតឺន័រនោះ ចតនៅកៀនផ្លូវ ក្រោយកើតហេតុ អ្នកបើកបរ បានបើកចេញទៅបាត់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ២០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ មិនបានស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC- 8981 បើកក្នុងទិសដៅពីជើងទៅត្បូង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ ដោយមិនចាំស្លាកលេខ ឈប់ចត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះបន្ទាប់មក ក៏ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដោយមិនបានមើលមុខ បានបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ រថយន្តកុងតឺន័រ ត្រូវបានអ្នកបើកបរឡើងបើក ចេញទៅបាត់ស្រមោល។ ចំណែកជនរងគ្រោះ ត្រូវបានមន្ទីរពេទ្យឯកជនសម្ភពរស្មី បានដឹកយកទៅសង្គ្រោះភ្លាមៗ។ តែដោយសារតែជនរងគ្រោះរងរបួសធ្ងន់ពេកមន្ទីរពេទ្យឯកជននេះ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។
ចំណែកនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ មកវាស់វែងនៅទីតាំងកន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុក ដើម្បីស៊ើបអង្កេតរករថយន្តកុងតឺន័រ ដែលឈប់ចត បណ្តាលឲ្យមានគ្រោះថ្នាក់នេះ ដើម្បីដោះស្រាយជាមួយភាគីរងគ្រោះ៕ ដោយ៖ យឹម ឈឿន



ចែករំលែកព័តមាននេះ