ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ៖ គម្រោងវិនិយោគដើមឆ្នាំ ២០២១ ល្អជាងឆ្នាំ ២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានជម្រាបអន្តរជាតិថា កម្ពុជាបានតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគសំដៅបង្កើនការទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្តបោះទុន និងធ្វើការវិនិយោគនិងធ្វើធុរកិច្​ចនៅកម្ពុជា។…

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានជម្រាបអន្តរជាតិថា កម្ពុជាបានតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគសំដៅបង្កើនការទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្តបោះទុន និងធ្វើការវិនិយោគនិងធ្វើធុរកិច្​ចនៅកម្ពុជា។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងឱកាសលោក​បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “កាលានុវត្តភាពវិនិយោគប្រកប​ដោយចីរ​ភាពនៅកម្ពុជា” ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន (UK-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូ កាលពីសប្តាហ៍មុន។

សិក្ខាសាលានេះមានមានទស្សនវិស័យជាច្រើនទាក់ទងសេដ្ឋកិច្ចនៅកម្ពុជាពិសេសសម្រាប់ឆ្នាំ២០២១ និងក្រោយពីវិបត្តិកូវីដ១៩ កាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងបច្ចុប្បន្នភាពនៃច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា។ សិក្ខាសាលានេះ មានអ្នកចូលរួម១៥១រូប។​

គួរជម្រាបដែលថាបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងដែលថា នៅឆ្នាំ២០២០ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨,២ពាន់លានដុល្លារ ថយចុះប្រមាណ១២% ធៀបឆ្នាំ២០១៩។ ដោយឡែកក្នុងមួយខែឆ្នាំ២០២១នេះ គឺពេញមួយខែមករាកន្លងមកនេះ អង្គភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ ទទួលបានគម្រោងវិនិយោគចំនួន២០ មានទុនវិនិយោគប្រមាណ៦២១លានដុល្លារ​មានកើងឡើងពីឆ្នាំ២០២០ ដែលមានការវាយលុកខ្លំាងពីកូវីដ១៩នោះ។

ស្ថានប័នរបស់រដ្ឋខាងលើសង្ឃឹមថាកម្ពុជានឹងទទួលគម្រោងវិនិយោគពីបរទេសច្រើនឡើងនៅឆ្នាំ២០២១ដោយសារកំណែទម្រង់ពិសេសការបង្កើតច្បាប់ការពារធុរជនកាន់ជាច្រើននោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ