ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! លទ្ធផល​​រក​ឃើញ​ក្នុង​សត្វ​ជ្រូក​​​ទាំង​៣០​ក្បាល​នាំ​ចូល​ពី​ថៃ​ដែល​​បង្ក្រា​ប​​ថ្ងៃមុន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វ​ជ្រូក​រស់​ដែល​ឈ្មួញ​លួច​ដឹក​តាម​ប្រក​របៀង​ចំនួន​៣០​ក្បាល​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​នោះ ត្រូវ​បាន​មន្ទីរពិសោធន៍​ពិនិត្យ​រក​ឃើញ​ថា មាន​ជំងឺប៉េស្ត​អា​ហ្វ្រិ​ច ហើយ​ត្រូវ​​បាន​មន្ត្រី​ជំនាញ​យក​ទៅ​ធ្វើការ​ដុត​កំទេច​ចោល​អស់ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ចំណុច…

ខេត្តបន្ទាយមានជ័យ ៖ សត្វ​ជ្រូក​រស់​ដែល​ឈ្មួញ​លួច​ដឹក​តាម​ប្រក​របៀង​ចំនួន​៣០​ក្បាល​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​នោះ ត្រូវ​បាន​មន្ទីរពិសោធន៍​ពិនិត្យ​រក​ឃើញ​ថា មាន​ជំងឺប៉េស្ត​អា​ហ្វ្រិ​ច ហើយ​ត្រូវ​​បាន​មន្ត្រី​ជំនាញ​យក​ទៅ​ធ្វើការ​ដុត​កំទេច​ចោល​អស់ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ចំណុច ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយ​មាន​ជ័យ ។

ពិធី​ខាងលើ​នេះ​ក៏​មានការ​ពី​ចូលរួម​លោក ហ៊ុន សា​រ៉ាត់ ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​​បទល្មើស​ចលនា​សត្វ លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុពេទ្យ លោក​តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ កន្លង​ទៅ​នេះ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយ​ចេក និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ឆ្មក់​ស្ទាក់​ចាប់​បទល្មើស​ផលិតកម្ម​សត្វ​បាន​២​ករណី ៖

ករណី​ទី​១- បង្ក្រាប​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​ពណ៌​ទឹកប្រាក់ ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើ​១៥​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-2123 ដឹក​សត្វ​ជ្រូក​រស់​ចំនួន​២០​ក្បាល​។​ដែល​រថយន្ត​ខាងលើ​នេះ បាន​​នាំ​ចូល​សត្វ​ជ្រូក​រស់​មក​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ ។ ការ​នាំ​ចូល​សត្វ​ជ្រូក និង​ការ​ដឹក​ជញ្ជូន​នោះ គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ។

ចំណែក​ករណី​ទី​២- កាលពី​ម៉ោង​៧​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​គោ​យន្ត​១​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១០​ក្បាល​បាន​នាំ​ចូល​សត្វ​ជ្រូក​រស់​មក​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ចំការ​គ ក្នុងភូមិ​ចម្ការ​គ ឃុំ​ចម្ការ​គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។

បទល្មើស​ទាំង​២​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។
បន្ទាប់​ពី​មន្ត្រី​ជំនាញ​យក​សំណាក​ឈាម​ជ្រូក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ​និង​ផលិតកម្ម​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​នោះ ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ រក​ឃើញ​ថា វិជ្ជមាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ។

ករណី​ខាងលើ​នេះ អគ្គនាយកដ្ឋាន​សូម​ជម្រាប​ជូន​ដល់​សាធារណជន អ្នក​ចិញ្ចឹមសត្វ ជា​ពិសេស​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ពិឃាតសត្វ​នូវ​វិធានការ​បន្ទាន់​ដូច​ខាងក្រោម ៖

១/-​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​នឹង​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កម្ទេច​វត្ថុ​តាង​បទល្មើស​ជាក់ស្តែង​ទៅ​តាម​វិធា​នប​សុ​ព្យ​បាល​។

២/-​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ខ្ពស់​

៣/-​កសិករ ពាណិជ្ជករ ជា​អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​មាន​វិធានការ​ជីវ​សុវត្ថិភាព​កន្លែង​ចិញ្ចឹមសត្វ​ជា​ប្រចាំ​ដើម្បី​ជៀសវាង​ការ​ចម្លងជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច និង​ជំងឺ​ផ្សេង​ទៀត ។

៤/-​គ្រប់​សត្តឃាតដ្ឋាន​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើ​ជីវ​សុវត្ថិភាព​ជា​ប្រចាំ និង​ត្រូវ​ទិញ​ជ្រូក​រស់​ពី​ក្រុមហ៊ុន​ស្របច្បាប់​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម​មក​ធ្វើ​ពិឃាត​។

៥/-​អាជីវករ ព​ណិ​ជ្ជ​ករ ឬ​ក្រុមហ៊ុន​នាំ​ចូល​សត្វ​រស់​ទាំងអស់​ត្រូវ​គោរព​ឲ្យ​បា​ខ្ជាប់ខ្ជួន​ន​នូវ​គោល​ការណ៍​ណែនាំ និង​វិធានការ​អនាម័យ​សត្វ​របស់​អគ្គនាយកដ្ឋាន​នូវ​គោលការណ៍​បច្ចេកទេស​១២​ចំណុច​សម្រាប់​អ្នក​នាំ​ចូល និង​នាំ​ឆ្លងកាត់ ជា​ពិសេស​ចំណុច​ទី​១២ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​មាន​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ចុង​ទី​នៃ​ប្រទេស​នាំ​ចេញ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​បច្ចេកទេស​ត្រួត​ពិនិត្យ​មុន​នាំ​ចូល ឬ​នាំ​ឆ្លងកាត់​ទៅ​ប្រទេស​ផ្សេង​ទៀត ដែល​បច្ចុប្បន្ន​មាន​តែ​ក្រុមហ៊ុន​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​បាន​បំពេញ​លក្ខខណ្ឌ​នេះ​។

លក្ខខណ្ឌ​ទាំង​អស់នេះ គឺ​ដើម្បី​ជៀសវាង​នូវ​ការ​នាំ​ជំងឺ​សត្វ​ឆ្លង​ដែន​មក​បំផ្លាញ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូច​ជា​សហគមន៍​អ្នក​ចិញ្ចឹមសត្វ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

៦/-​ប្រសិនបើ​សាធារណជន​បានដឹង ឬ​បានឃើញ​ជាក់ស្តែង​នូវ​ការ​នាំ​ចូល​សត្វ​ខុសច្បាប់ សូម​ជូនដំណឹង​មក​លោក ហ៊ុន សា​រ៉ាត់ ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ​តាម​រយៈ​ទូរស័ព្ទ ០១២ ៨២៨ ២០៩ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ