ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​ប្រឹងប្រែង​ក្នុង​ការងារ​គឺជា​ពរ​ដ៏​ប្រសើរ

4 ឆ្នាំ មុន

មនុស្ស​ដែល​មិន​យកចិត្តទុកដាក់​នឹង​កិច្ច​ការងារ​ចិញ្ចឹមជីវិត អាង​លេស​យ៉ាងនេះ​យ៉ាងនោះ មិន​ក្រវើនក្រតើន ជា​អ្នក​ដេក​ស្ដាយ​យល់សប្តិ​ជាដើម មិន​ខុស​ពី​មនុស្ស​អត់​ការងារ​នោះ​ឡើយ​ព្រោះ​មិនយូរ​ប៉ុន្មាន សូ​ម្បី​មុខរបរ​ដែល​មាន​ហើយ​ក៏​នឹង​ត្រូវ​ដួល​រលំ​ទៅ ហើយនឹង​ក្លាយជា​មនុស្ស​ពិការ​ទាំង​ដែល​មាន​អវយវៈ​ល្អ ។ ចង់​ស្រណុក តែ​ខ្វះ​សេចក្ដី​ព្យាយាម…

មនុស្ស​ដែល​មិន​យកចិត្តទុកដាក់​នឹង​កិច្ច​ការងារ​ចិញ្ចឹមជីវិត អាង​លេស​យ៉ាងនេះ​យ៉ាងនោះ មិន​ក្រវើនក្រតើន ជា​អ្នក​ដេក​ស្ដាយ​យល់សប្តិ​ជាដើម មិន​ខុស​ពី​មនុស្ស​អត់​ការងារ​នោះ​ឡើយ​ព្រោះ​មិនយូរ​ប៉ុន្មាន សូ​ម្បី​មុខរបរ​ដែល​មាន​ហើយ​ក៏​នឹង​ត្រូវ​ដួល​រលំ​ទៅ ហើយនឹង​ក្លាយជា​មនុស្ស​ពិការ​ទាំង​ដែល​មាន​អវយវៈ​ល្អ ។ ចង់​ស្រណុក តែ​ខ្វះ​សេចក្ដី​ព្យាយាម មិន​អាច​នឹង​រួច​អំពី​សេចក្ដី​ទុក្ខ​បាន​ឡើយ ។

សេចក្ដី​ព្យាយាម​ប្រឹងប្រែង​គឺជា​ពរ​ដ៏​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​គ្នា ព្រោះ​ជា​ហេតុ​នាំ​សត្វលោក​ឲ្យ​រួច​ផុត​ទុក្ខ​លំបាក​បាន ដូចដែល​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​សម្ដែង​ថា វិ​រិ​យេ​ន ទុក្ខម​ច្ចេ​តិ ឆ្លង​ចាក​សេចក្ដី​ទុក្ខ​បាន​ដោយ​សេចក្ដី​ព្យាយាម ។

ការងារ​ចិញ្ចឹមជីវិត​ខ្លះ​ដូច​ជា ការងារ​ដាំ​ដុះ ការងារ​រាជការ ការងារ​តាម​អង្គភាព​ស្ថាប័ន​នានា មើល​ពី​ក្រៅ​ហាក់បីដូចជា​ការងារ​សម្រាប់​ផ្ទាល់ខ្លួន​ម្នាក់​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​ពិនិត្យ​ឲ្យ​ដិត​ដល់​ទៅ គ្រប់​ការងារ​ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​ទាំងអស់​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​ជា​កិត្តិយស​របស់​ប្រទេស​ជាតិ​ទាំងមូល​ផង ព្រោះ​គេ​អាច​ដឹង​ថា​ប្រទេស​មួយ​រីក​ចម្រើន គឺ​គេ​វាស់​កម្រិតជីវភាព​របស់​នៅ​របស់​ប្រជាជន​នោះ​ឯង ​។

សូម​មនុស្ស​គ្រប់​គ្នា មានការ​ងារ​របស់​ខ្លួន​ជាទី​ពឹង សូមកុំ​ពឹង​ដង្ហើម​អ្នក​ដទៃ​ដក​ឱ្យ ឱ្យ​សោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ