ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្សោយកម្លាំង​ជាង​ប្រាក់​អឺ​រ៉ូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ចាញ់​ប្រៀប​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ កម្ពុជា នៅ​ថ្ងៃ​ទី ១២​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ចាញ់​ប្រៀប​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ កម្ពុជា នៅ​ថ្ងៃ​ទី ១២​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣៧ រៀល លក់​ចេញ រហូត​ដល់ ៤៩៨៦ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៤៩៣២ រៀល និង​លក់ចេញ​តែ ៤៩៨១ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយចំនួន​ទៀត គឺ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤១ រៀល លក់​ចេញ ៣១៧៣ រៀល ខណៈ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៧ រៀល និង ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៩០ រៀល លក់​ចេញ ៣៩២៩ រៀល ។

ជាមួយ​គ្នា​នេះ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨ រៀល លក់​ចេញ ៣៧២ រៀល ហើយ ១​ដុល្លារ សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៨ រៀល លក់​ចេញ ៣០៩៩ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ