ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អង់គ្លេស​អាយុ​89​ឆ្នាំ​ធ្វើ​ជា​អ្នក​កំដរ​កូនក្រមុំ

11 ឆ្នាំ មុន

នាង Christine Quinn បាន​ស្នើ​សុំ​លោកយាយ Nana Belty  អាយុ​៨៩​ឆ្នាំ ចូលរួម​ធ្វើ​ជា​អ្នក​កំដរ​កូនក្រមុំ​នៅ​ក្នុង​ពិធី​រៀប​ការ​របស់​ខ្លួន ដែល​រៀបចំ​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក  ។ លោកយាយ Nana Belty ក្លាយជា​មនុស្ស​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្រុង Plymouth Meetiny រដ្ឋ Pennsylvania ចក្រភព​អង់គ្លេស​នោះ ។

រយៈពេល​ប៉ុន្មាន​ខែ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ នាង Christine បាន​ស្នើ​សុំ​លោកយាយ Nana Belty  ធ្វើ​ជា​អ្នក​កំដរ ព្រោះ​យល់​ថា​លោកយាយ​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​ដូច​អ្នក​កំដរ​វ័យក្មេង​ដែរ ។ ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ គួប​ផ្សំ​នឹង​សំឡេង​សើច​ក្អាកក្អាយ​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ ។

នាង Christine Quinn ជា​កូនក្រមុំ​និង​ជា​ចៅស្រី​បញ្ជាក់​ប្រាប់​សារព័ត៌មាន Huffpost ថា «​លោកយាយ Nana បាន​ជិះ​រថយន្តក្រុង​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ ។  លោកយាយ​របស់ខ្ញុំ​បាន​រាំ​កម្សាន្ត​ទៀត​ផង​» ។

លោកយាយ Nana Belty មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិតជា​ចាស់​ដូច​មនុស្ស​គ្រប់​រូប​មើលឃើញ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​នៅ​មាន​រូប​ស្រស់​ស្អាត​ក្នុងថ្ងៃនេះ ។ មនុស្ស​យើង​គ្រប់​រូប​រមែង​ឈាន​ចូល​វ័យ​ចំណាស់ ប៉ុន្តែ​ត្រូវ​ពឹងផ្អែក​លើ​ក្តី​សប្បាយ​រីករាយ​នៅ​ក្នុង​ខ្លួន​» ៕