ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម.កា.ប់.ប្ល.ន់ត្រូវបានក្របួច.ក​ហើយ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ​ក្រោម​ការ​ណែនាំ​ពី​លោក​ឧត្តម​សេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​…

ខេត្ត​តាកែវ ៖ ​ក្រោម​ការ​ណែនាំ​ពី​លោក​ឧត្តម​សេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​(​កាប់​.​ប្ល.ន់.​ម៉ូតូ​)​ បានជា​បន្តបន្ទាប់ ។

សូមរំលឹកថា លោក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​៤០​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន​យាយ​ឡ ស្ថិត​នៅ​ក្នុងភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ មាន​ករណី​កាប់​ប្លន់់​មួយ​​កើតឡើង ដែល​បង្ករ​ដោយ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​​​ប្រដាប់​ដោយ​ដាវ​ស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ ខណៈ​ដែល​ជន​រង​គ្រោះ
ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​មក​ពី​កម្មវិធី​ឡើងផ្ទះ​បងប្អូន​នៅ​ផ្សារ​ប័​ង្ក​សី ប្លន់​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ឡើង​តែម ឆ្នាំ​២០២០ ហើយ​បាន​គេចខ្លួន​បាត់​អស់​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ប្រ​តិ​បត្ត​ការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​ឈ្មោះ មាស ប៊ុ​ន​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​លឿ ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​។

លុះ​ថ្ងៃ​ទី​១១ ខែកុម្ភៈ​ឆ្នាំ ២០២១ កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​បន្ថែម​ទៀត​មាន​៖ ១​-ឈ្មោះ យន់ វ​ឌ្ឍ​នា ហៅ​រ៉ា ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​បាក់​កូដ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​។ ទី​២​ឈ្មោះ ង៉ែត សុខ​សំបូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តា​លឿ ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​។ ទី​៣​ឈ្មោះ អៀង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​។ និង​ទី​៤​ឈ្មោះ ផល ថុ​ល​សុ​ណៃ​ទ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន ម៉ូតូ​ចំនួន​០៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។

នៅ​ចំពោះ​មុខ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​ ក្រុម​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ​ពួក​គេ​ពិតជា​បាន​ដេញ​កា.ប់.​ប្ល.ន់​យក​ម៉ូតូ​១​គ្រឿង​ពី​ជន​រង​គ្រោះ​ពិត​ប្រា​ដក​មែន លោក​​វរសេនីយ៍ឯក​ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានឱ្យ​​ដឹង​ថា​ នៅ​ពេល​នេះ​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ក្រុម​ជន​សង្ស័យ​​ទាំង​៥​នាក់​នឹង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តតាកែវ​នៅ​ថ្ងែ​ទី​១២ ២ ២០២១​នេះ​៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ