ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ញុំា​ង​ជីវិត​ឱ្យ​ស្ថិត​ក្នុង​គុណធម៌

4 ឆ្នាំ មុន

ការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​និង​គ្នា ថែរក្សា​គ្នា ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះត្រង់ លះបង់​ដើម្បី​គ្នា​និង​គ្នា​ដោយ​បញ្ញា និង ស្រប​តាម​កាល​វេលា​ត្រឹម​ត្រូវជា​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​ការ​រស់នៅ​ជួបជុំ​គ្នា ។ បើ​និយាយ​ពី​ជីវិត​ការងារ ការ​មិន​ចាំ​ចាប់កំហុស​គ្នា មិន​មើលងាយ​គ្នា…

ការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​និង​គ្នា ថែរក្សា​គ្នា ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះត្រង់ លះបង់​ដើម្បី​គ្នា​និង​គ្នា​ដោយ​បញ្ញា និង ស្រប​តាម​កាល​វេលា​ត្រឹម​ត្រូវជា​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​ការ​រស់នៅ​ជួបជុំ​គ្នា ។

បើ​និយាយ​ពី​ជីវិត​ការងារ ការ​មិន​ចាំ​ចាប់កំហុស​គ្នា មិន​មើលងាយ​គ្នា មិន​ច្រឡោតខឹង​ចំពោះ​គ្នា​និង​គ្នា ដោយ​ប្រាសចាក​ហេតុផល ព្យាយាម​ធ្វើ​កិច្ចការ​នានា​ដើម្បី​ឱ្យ​ម្នាក់​ៗ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​ជួយ​គ្នា​តាម​ការ​គួរ មិន​កេង​ចំណេញ​លើ​ភាគី​ណាមួយ មិន​លះប​ង់​គ្នា​ចោល​ក្នុង​គ្រា​មាន​វិបត្តិ ឬ​មិន​មាន​ហេតុផល​ត្រឹមត្រូវ ឬថា​ដោយ​ការ​ស្តាប់​ពាក្យ​ញុះ​ញ​ង់​ពី​មនុស្ស​មិនល្អ​ណាមួយ ចេះ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ​ជាដើម ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​ជីវិតការងារប្រព្រឹត្តទៅដោយល្អ តមង្គល​យូរអង្វែង ។

សូម​ធ្វើ​តែ​អំពើ​ល្អ ស្មោះ​សនឹង​សុចរិតធម៌​ជីវិត​បវរ​ទាំង​ក្នុង​បច្ចុប្បន្ន​រហូត​ដល់​អនាគតជាតិ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ