ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​ទៅ​បុក​រះ​រថយន្ត និង​ផ្ទាង​ប៉ាណូ​CTN រួច​ទៅ​ផ្ទប់​ជាប់​ប្រអប់​ភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បាន​បើក​ឆ្លងផ្លូវ​ទៅ​ជ្រុល​ទៅ​បុក​រះ​គូទ​រថយន្ត​សាំ​យ៉ុ​ង​និង​ជ្រុល​ទៅ​បុក​បង្គោលរបង​ស្ថានីយទូរទស្សន៍​CTN បណ្តាល​ឲ្យ​បាក់​១​ដើម និង​ដួល​ប៉ាណូ​ពី​ផ្ទាំង​រួច​បន្ត​ទៅ​បុក​ផ្ទប់​ប្រអប់​ភ្លើង​របស់​រដ្ឋ​មួយ​ប្រអប់​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១…


រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បាន​បើក​ឆ្លងផ្លូវ​ទៅ​ជ្រុល​ទៅ​បុក​រះ​គូទ​រថយន្ត​សាំ​យ៉ុ​ង​និង​ជ្រុល​ទៅ​បុក​បង្គោលរបង​ស្ថានីយទូរទស្សន៍​CTN បណ្តាល​ឲ្យ​បាក់​១​ដើម និង​ដួល​ប៉ាណូ​ពី​ផ្ទាំង​រួច​បន្ត​ទៅ​បុក​ផ្ទប់​ប្រអប់​ភ្លើង​របស់​រដ្ឋ​មួយ​ប្រអប់​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ចំណុច​មុខ​មុខ​ស្ថានីយទូរទស្សន CTN ផ្លូវជាតិ​លេខ​៥ កែង​នឹង​ផ្លូវ​បេតុង ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​6 ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-0615 បើក​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ​។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-3152 បើក​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្លងផ្លូវ​ហើយ​ជ្រុល​បុក​រថយន្ត​ម៉ាក់​សាំ​យ៉ុ​ង​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង​។

នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បង្ក​បាន​បុក​ចំ​គូទ​រថយន្ត​សាំ​យ៉ុ​ង​ចំ​ចំហៀង​ផ្នែក​ខាងក្រោយ​រួច​ជ្រុល​ទៅ​បុក​ប្រអប់​ភ្លើង​របស់​រដ្ឋ​១​ប្រអប់ និង​ផ្ទាំង​ប៉ាណូ​២​ផ្ទាំង​ព្រមទាំង​បង្គោលរបង​របស់​ស្ថានីយទូរទស្សន៍​CTN ជាប់​ទៅ​លែង​រួច​បណ​នតា​ល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ក៏​បាន​សម្រួល​ចេញថ្លៃ​ជួសជុល​រថយន្ត​សាំ​យ៉ុ​ង​៣០០​ដុល្លារ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​របង និង​ស្លាក​ប៉ាណូ​ទូរទស្សន៍​CTN ព្រមទាំង​ជួសជុល​ប្រអប់​កុង​ទ័​រ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ