ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើស្ពានឈើ ឆ្លងព្រំដែនចេញ ដើម្បីពង្រឹងទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើម្បីពង្រឹងនូវវិធានការ​ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ គឺ​កងកម្លាំងឈរជើងតាមព្រំដែន បានរុះរើ​ស្ពានឈើ ដែលឆ្លងដែនខុសច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ…

បន្ទាយមានជ័យ៖ ដើម្បីពង្រឹងនូវវិធានការ​ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ គឺ​កងកម្លាំងឈរជើងតាមព្រំដែន បានរុះរើ​ស្ពានឈើ ដែលឆ្លងដែនខុសច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធ ភូមិភាគទី៥ បានប្រាប់ថា ជាការ​ណែនាំពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក គឺ​ដើម្បីពង្រឹង​ការទប់ស្កាត់​ពលករចំណាកស្រុកដោយខុសច្បាប់ ​កងកម្លាំងកងពលតូចថ្មើរ​ជើងលេខ៥១ បានចុះរុះរើស្ពានឈើមួយកន្លែង ដែលជាកន្លែងឆ្លងព្រំដែន​ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា កងកម្លាំងគ្រប់ស្ថាប័ន ត្រូវតែពង្រឹង និង​ទប់ស្កាត់ពលករ​ចំណាកស្រុក ដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាកូវីដ១៩ និងការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ នៅពេលដែលប្រទេសជិតខាង កំពុងរាតត្បាតដោយកូវីដ១៩។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសសើរចំពោះកងកម្លាំង ដែលកំពុងឈរជើង​តាម​បន្ទាត់​ព្រំដែន ក្នុង​យោធភូមិភាគទី៥ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីការពារបូរណភាពទឹកដី និងបទល្មើសឆ្លងដែន និងពង្រឹងការទប់ស្កាត់កូវីដ១៩ ត្រូវអនុវត្តន៍ អោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ