ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​បុក​របាំង​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ទំនងជា​មិន​មានការ​ប្រុង​ប្រ​យ​ត្ន័​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ចំ​ជ្រុង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​មួយ​ដែល​ត្រូវ​បាន​គេ​បុក ឬ​ប៉ះ​ពី​មុន​ស្រាប់​ហើយ​មិន​បាន​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ត្រង់​ជួរ​ដូច​ដើម​វិញ​នោះ និង​បណ្តាល​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​ម្ខាង និង​ក្រពឹត​ផ្នែ​ង​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាច​រ៍​ផ្លូវគោក​រាជធានី​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១0…


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ទំនងជា​មិន​មានការ​ប្រុង​ប្រ​យ​ត្ន័​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ចំ​ជ្រុង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​មួយ​ដែល​ត្រូវ​បាន​គេ​បុក ឬ​ប៉ះ​ពី​មុន​ស្រាប់​ហើយ​មិន​បាន​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ត្រង់​ជួរ​ដូច​ដើម​វិញ​នោះ និង​បណ្តាល​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​ម្ខាង និង​ក្រពឹត​ផ្នែ​ង​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាច​រ៍​ផ្លូវគោក​រាជធានី​។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១0 ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​ស្តុ​ប​បូកគោ ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BD-៧៨០៦ ដាច់​កាឡេ​កង់​ម្ខាង និង​ក្រពឹត​ផ្នែក​ចំហៀង​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ​ខ្លួនឯង ចំណែកឯ​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​គ្រាន់តែ​កិល​បន្ថែម​ចេញពី​កន្លែង​ចាស់​ដែល​ត្រូវ​គេ​បុក ឬ​ប៉ះ​ពី​មុន​មក​បន្តិច​ប៉ុណ្ណោះ​។

មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​បើកបរ​រថយន្ត​ម៉ាក​ព្រុស​មូ​យ​គ្រឿង​ខាងលើ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ស្តុ​ប​បូកគោ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​រេ​ចង្កូត​ទៅ​ប៉ះ​នឹង​ជ្រុង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខាងលើ ដែល​ទំនងជា​មាន​រថយន្ត​ផ្សេង​គេ​ប៉ះ​ស្រាប់​ហើយ​មិន​បាន​រុញ​ដាក់​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ដើម​វិញ​នោះ បណ្តាល​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់ និង​ក្រពឹត​រង​ការ​ខូចខាត​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន បាន​ចុះ​មក​ដល់​ហើយ​ប្រគល់​ឲ្យ​ខាង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ផង​ដែរ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ