ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៤៣៩គ្រួសារ ទទួល​អំណោយពីអង្គការប្រតិបត្តិការកុមារ​កម្ពុជា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ លោកឧត្តមេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជា​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់​មង្គល បានអញ្ជើញចូលរួម ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន…

ខេត្តបាត់ដំបង៖ លោកឧត្តមេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជា​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់​មង្គល បានអញ្ជើញចូលរួម ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤៣៩គ្រួសារ ​ដែលរងគ្រោះដោ​យ​ទឹកជំនន់ នាពេលកន្លងទៅ។

ពិធីជួបជុំនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០​២១ ក្នុងបរិវេណ​វត្តអន្លង់ត្រាច​ ស្ថិតក្នុងភូមិអន្លង់ត្រាច ឃុំរបស់​មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អំ​ណោយទាំងនេះ ទទួលបានតាមរយៈអង្គការប្រតិបត្តិការកុមារកម្ពុជា ដែលមានលោកស្រី ទិត្យ សាដារី ជានាយិ​ការ​របស់អង្គការនេះ។

លោកឧត្តមេនីយ៍ទោ​ សាត ​គឹមសាន​ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម ​ងួន​ រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ ព្រមទាំងឯកឧត្តម​ ឧត្តមសេនី​យ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ដែលឯកឧត្តម ធ្លាប់ទទួលភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ នាពេលកន្លងទៅ​។

លោកឧត្តមសេនីយ៍ទោ​ស្នងការ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូម​ចូលរួមអនុវត្តនូវគោលនយោបាយ ស្តីពី ភូមិ​ ឃុំសង្កាត់មានសុវត្ថិភាព ដែលក្នុងនោះ ផ្តោតសំខាន់បញ្ហាគ្រឿង​ញៀន ដែលក្រុមគ្រួសារនីមួយៗ ត្រូវអប់រំណែនាំសមាជិកគ្រួសាររបស់ខ្លួន ឱ្យចៀសឆ្ងាយពីគ្រឿងញៀន។​ ជាមួយនេះ សូមចូល​រួមគោរព និងអនុវត្តឱ្យបានទាំងអស់គ្នានូវច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសបងប្អូន ដែលប្រើប្រាស់ផ្លូវ។

ដោយឡែកបញ្ហាគ្រោះអគ្គិភ័យ ក៏លោកស្នងការ សូម​ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ​ដោយ​សាររដូវនះ ជារដូវប្រាំងហួតហែង​។ ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះអគ្គិភ័យដែលអាច​កើតឡើង តាមលំនៅដ្ឋាន ​ទាំងភ្លើងចង្ក្រាន្ត ភ្លើងទៀនធូប​ ចរន្តអគ្គិសនី ឬភ្លើងព្រៃ ដែលអាចឆាបឆេះរាលដាល ដល់លំនៅដ្ឋាន។

លោក បានបន្ថែមទៀតថា នេះជាលើកទី២ ដែលកាលពីថ្ងៃទី៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋចំនួន​ ១១ភូមិ ក្នុងឃុំរបស់​មង្គល ​ស្រុកមោងឫស្សី ​ចំនួន ៦៦៩គ្រួសារ បាន​ទទួល​អំ​ណោយពីអង្គការខាងលើនេះ​រួចហើយ​ តែដោយសារស្ថានភាពផ្លូវ​លំ​បាកក្នុងការធ្វើដំណើរទើប ថ្ងៃនេះ​ប្រជា​ពលដ្ឋនៅភូមិអន្លង់ត្រាច​ ដែល​នៅឆ្ងាយជាងគេ ទទួលបានជំនួយ នៅក្នុងពេលនេះ។

ជាមួយនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបង្ការ​ទប់ស្កាត់ និងការពារខ្លួនពីបញ្ហាជំងឺឆ្លង COVID-19 សូមប្រជាពលរដ្ឋអនុវត្តឱ្យបានតាមការ​ណែនាំ​របស់ក្រសួងសុខាភិ​បាល​ ការធ្វើអនាម័យជាប់ជាប្រចាំ។

គ្រួសារ ដែលត្រូវទទួលអំណោយ នៅពេលនេះ គឺមួយគ្រួសារៗ ទទួលបាន៖ អង្ករចំនួន ២៥គីឡូ​ក្រាម មីចំនួន០១កេសតូច ត្រីខកំប៉ុងចំនួន​០១​យួរ ទឹកត្រីចំនួន០១យួរ ទឹកសីអីវចំនួន ០​១​យួរ អំបិលអនាម័យចំ​នួន ​០១គីឡូក្រាម ស្ករសចំនួន​ ០១គីឡូ​ក្រាម និងប្រេងឆាចំ​នួន ០១ដប៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ