ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សាយ​មេត្តាធម៌​ក្នុង​ថ្ងៃឧបោ​សថ​សីល

4 ឆ្នាំ មុន

មេត្តា​នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោក ។ មេត្តា​ប្រែ​ថា សេចក្តី​រាប់រក​, សេចក្តី​រាប់អាន​គ្នា​, សេចក្តី​ប្រោសប្រណី គឺ​បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សុខ​-​ចម្រើន​ដូច​ខ្លួន​ដែរ​, មាន​មេត្តា​, ផ្សាយ​មេត្តា​, ដូច​ជា​ពាក្យ​ពោល​ថា…

មេត្តា​នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោក ។ មេត្តា​ប្រែ​ថា សេចក្តី​រាប់រក​, សេចក្តី​រាប់អាន​គ្នា​, សេចក្តី​ប្រោសប្រណី គឺ​បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សុខ​-​ចម្រើន​ដូច​ខ្លួន​ដែរ​, មាន​មេត្តា​, ផ្សាយ​មេត្តា​, ដូច​ជា​ពាក្យ​ពោល​ថា ខ្ញុំ​ចង់បាន​សុខ​ស្ងប់​យ៉ាងណាមិញ​, សូម​ឱ្យ​សព្វ​សត្វ​ទាំងឡាយ​បាន​សុខ​ស្ងប់​ដូច​ខ្ញុំ​ចង់បាន​នុះ​ដែរ​ទៅ ។

សូម​សាធុជន​ទាំងឡាយ​គប្បី​ពោល​ផ្សាយ​មេត្តា​យ៉ាងនេះ ស​ព្វេ សត្តា អ​វេរា ហោ​ន្តុ ! សូម​ឱ្យ​សព្វ​សត្វ​មិន​មាន​ពៀរ​នឹង​គ្នា ! សូម​ឱ្យ​សព្វ​សត្វ មាន​តែ​សេចក្តីសុខ ! សូម​ឱ្យ​សព្វ​សត្វ ប្រា​ស​ចាក​ទុក្ខ​ទាំងឡាយ ! សូម​ឱ្យ​សព្វ​សត្វ​កុំ​ព្យាបាទ​គ្នា ! សូម​ឱ្យ​សព្វ​សត្វ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់ ! សូម​ឱ្យ​សព្វ​សត្វ​មាន​អាយុ​វែង ! សូម​ឱ្យ​សព្វ​សត្វ​ប្រាសចាក​រោគ ជា​អ្នកមាន​សុខភាព​ល្អ ! សូម​ឱ្យ​សព្វ​សត្វ​សម្រេច​ដោយ​សម្បត្តិ​ទាំងឡាយ ! សូម​ឱ្យ​សព្វ​សត្វ​រក្សា​នូវ​ខ្លួន​ឱ្យ​ជា​សុខ !

ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះ​រតនត្រ័យ​ដោយ​សេចក្តី​គោរព ប្រាថ្នា​ឱ្យ​សព្វ​សត្វ​បាន​សុខ​គ្រប់​ៗ​ប្រាណ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ