ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ដុត​ទៀន​ទុក​ចោល រួច​ទៅ​សែន​ផ្ទះ​ម្តាយ​ក្លាយជា​ភ្លើង​ឆេះ​ផ្ទះ​ខ្លួនឯង

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធ​ធានី​ភ្នំពេញ ៖ ចង្ក្រាន​បាយ​ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ខណៈ​ពេល​ដែល​ម្ចាស់​ដុត​ទៀន​ទុក​ចោល ហើយ​ទៅ​សែន​នៅផ្ទះ​ម្ដាយ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង 1​និង 30 នាទី​រសៀល​ថ្ងៃ​ទី…

រា​ធ​ធានី​ភ្នំពេញ ៖ ចង្ក្រាន​បាយ​ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ខណៈ​ពេល​ដែល​ម្ចាស់​ដុត​ទៀន​ទុក​ចោល ហើយ​ទៅ​សែន​នៅផ្ទះ​ម្ដាយ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង 1​និង 30 នាទី​រសៀល​ថ្ងៃ​ទី 11 ខែកុម្ភៈ ឆ្នាំ​2021 នៅ​ចំណុច​ផ្ទះល្វែង​លេខ 33 ភូមិ​អូ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​ឆេះ​ឈ្មោះ ឡៅ ម៉េ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្ទះល្វែង​ខាងលើ​ត្រូវ​បាន​ម្ចាស់​ចាក់សោ​ទុក​ចោល ខណៈនោះ​ស្រាប់តែ​មាន​អគ្គិភ័យ​ឆាប ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ដែល​កំពុង​តែ​ផឹកស៊ី​នៅ​ក្នុង​ឱកាស​ថ្ងៃ​សែន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន ។

ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​បាន​វាយ​ទម្លុះ​ទ្វា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់ ។ ដោយនៅ​ក្នុង​ហេតុការណ៍​នោះ ថ​យន្ត​ពន្លត់អគ្គីភ័យ​បាន​ទៅ​អន្តរាគមន៍​ចំនួន​២​គ្រឿង បាញ់​ពន្លត់​អស់​ទឹក​ចំនួន 1 រថយន្ត​ហើយ​ភ្លើង​បាន​រលត់​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ 1 និង 50 នាទី ។

ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ​ត្រូវ​បាន​ម្ចាស់​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ដុត​ទៀន​នៅ​ជំនាងផ្ទះ លើ​ទូរ​ទឹកកក​ហើយ​ចាក់សោ​ផ្ទះ​ទុក​ចោល​ទៅ​សែន​នៅផ្ទះ​ម្ដាយ​នៅ​ម្ដុំ​គី​រី​រម្យ ។

ចំពោះ​សម្ភារ​រួម​មាន ៖ ទូទឹកកក ទូ​ដាក់​ចាន ទូរទស្សន៍ និង​កង្ហារ​មួយ​គ្រឿង​រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត នៅ​ចង្ក្រាន​បាយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​។​ទោះបី​យ៉ាងណា​ភ្លើង​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ឡើយ គឺ​គ្រាន់តែ​របស់របរ​នៅ​ក្នុង​ចង្ក្រាន​បាយ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ