ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ខ្លួនឯង​ទេ​ដែល​អាច​ជួយ​ខ្លួនឯង​បាន

4 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួនឯង​ណាស់​ព្រោះ​ត្រូវ​ជួយ​ខ្លួនឯង​ឲ្យ​រួច​អំពី​បាប ឲ្យ​រួចពីទុក្ខ​លំបាក​នៅ​ក្នុង​វាលវដ្ដសង្សារ សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់គ្រង​រក្សា​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជាមួយនឹង​សង្គមមនុស្ស​ជុំវិញ​ខ្លួន​វិញ ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់​យ៉ាងណា​នោះ​ស្រេច​តែ​ការ​វាយតម្លៃ​របស់​គេ​ចុះ ។ ផ្ទុយ​ទៅ​វិញ​បែរជា​មនុស្ស​ខ្លះ​ចង់បាន​នូវ​អ្វី​ៗ​អំពី​អ្នក​ដទៃ មិន​ថា​លាភ យស…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួនឯង​ណាស់​ព្រោះ​ត្រូវ​ជួយ​ខ្លួនឯង​ឲ្យ​រួច​អំពី​បាប ឲ្យ​រួចពីទុក្ខ​លំបាក​នៅ​ក្នុង​វាលវដ្ដសង្សារ សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់គ្រង​រក្សា​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជាមួយនឹង​សង្គមមនុស្ស​ជុំវិញ​ខ្លួន​វិញ ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់​យ៉ាងណា​នោះ​ស្រេច​តែ​ការ​វាយតម្លៃ​របស់​គេ​ចុះ ។

ផ្ទុយ​ទៅ​វិញ​បែរជា​មនុស្ស​ខ្លះ​ចង់បាន​នូវ​អ្វី​ៗ​អំពី​អ្នក​ដទៃ មិន​ថា​លាភ យស សរសើរ ការ​លើ​កតម្កើង​ទៅ​វិញ​ដោយ​មិនដឹង​ថា អ្វី​ទាំង​អស់នេះ​មិន​អាច​ឲ្យ​យើង​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើ​យ ចំណែក​ខ្លួន​យើង​វិញ​ដែល​ថា​សំខាន់​នោះ​គឺ​អាច​ឲ្យ​ការ​មិន​ធ្វើបាប ការ​បំពេញ​បុណ្យនិង​​​​ភាព​ស្អាត​ផូរផង់​នៃ​ចិត្ត​ដល់​ខ្លួនឯង​បាន អាច​ជួយ​ខ្លួនឯង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ទៀត​ផង តែ​បែរជា​មិន​ចេះ​សុំ​នូវ​គុណ​ដ៏​អស្ចារ្យ​នេះ​អំពី​ខ្លួនឯង​ទេ ។

នេះ​ហើយ​ដែល​ឈ្មោះ​ថា​បុគ្គល​អាប់​ឥត​ប្រាជ្ញា ចង់បាន​តែ​របស់​អត់​ខ្លឹមសារ ដោយ​សម្គាល់ថា​ជា​របស់​មាន​ខ្លឹមសារ​សំខាន់​ណាស់​ទៅ​វិញ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ