ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ជ្រូក​រស់​ប្រមាណ​៣០​ក្បាល​នាំ​ចូល​ពី​ថៃ​មាន​ផ្ទុក​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ជ្រូក​រស់​នាំ​ចូល​ពី​ប្រទេស​ថៃ​សរុប ៣០​ក្បាល​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ និង​រឹបអូស​បាន​សម្រាប់​បទល្មើស​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​ចំនួន​ពីរ​ករណី​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ​ជ្រូក​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ថា «​មាន​វិជ្ជមាន​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​» ។…

រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ជ្រូក​រស់​នាំ​ចូល​ពី​ប្រទេស​ថៃ​សរុប ៣០​ក្បាល​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ និង​រឹបអូស​បាន​សម្រាប់​បទល្មើស​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​ចំនួន​ពីរ​ករណី​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ​ជ្រូក​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ថា «​មាន​វិជ្ជមាន​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​» ។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទចុះ​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ ។

រូបតំណាង

យោង​តាម​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​ចាត់តាំង​ក្រុមការងារ​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​តាម​បណ្តា​រាជធានី ខេត្ត​ដើម្បី​ពិនិត្យ​ និង​បង្ក្រាប​បទល្មើស​ច​លាន​សត្វ​ខុសច្បាប់ ។

ជាក់​ស្តែង​កាលពី​វេលា​ម៉ោង​ប្រមាណ ០១ និង​៣០​នាទី ទើប​ភ្លឺ​ថ្ងៃ​ទី ០៧​ខែកុម្ភៈ ក្រុមការងារ​បាន​សហការ​ជាមួយ ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ និង​អធិការកិច្ច​នគរបាល​ស្រុក​ស្វាយចេក​បាន​ចុះ​ស្ទាក់​ចាប់​បទល្មើស​បាន​ពីរ​ករណី​៖

រូបតំណាង

ទី​១- ករណី​ទី ១ រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​រស់​ចំនួន ២០ ក្បាល​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អូរ​បី​ជាន់ នៃ​ស្រុក​អូរ​ជ្រៅ និង​ករណី​ទី ២ គឺ​គោ​យន្ត​១​គ្រឿង​ដឹក​ជ្រូក​រស់​១០​ក្បាល ចេញពី​ប្រទេស​ថៃ តាម​ច្រក​ចំការ​គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ «​ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​» ដូច្នេះ​ក្រុមការងារ​បាន​នាំ​វត្ថុ​តាង ​និង​បទល្មើស​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

រូបតំណាង

«​បន្ទាប់​ពី​យក​សំណាក​ឈាម​ជ្រូក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតភាព​សត្វ លទ្ធផល​ចុះ​ថ្ងៃ​ទី ០៩ កុម្ភៈ ឆ្នាំ​២០២១ បញ្ជាក់​ថា (​ជ្រូក​) វិជ្ជមាន​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​» ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ។

ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតភាព​សត្វ បាន​ណែនាំ​ដល់​អ្នក​ចិញ្ចឹមសត្វ ពិសេស​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ពិឃាតសត្វ នូវ​វិធាន​ការណ៍​បន្ទាន់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក នៅ​កម្ពុជា ក្នុង​នោះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វនឹង​ចុះ​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​កម្ទេច​វត្ថុ​តាង​បទល្មើស​តាម​វិធាន​បសុព្យាបាល​។

រូបតំណាង

ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតភាព​សត្វ បាន​បញ្ជាក់​ថា «​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​» ។

អគ្គនាយកដ្ឋាន​ជំនាញ​ក៏​បាន​ណែនាំ​ដល់ «​កសិករ និង​ពាណិជ្ជករ ជា​អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​មាន​វិធានការ​ជីវ​សុវត្ថិភាព​កន្លែង​ចិញ្ចឹមសត្វ​ជា​ប្រចាំ ដើម្បី​ជៀសវាង​ការ​ចម្លងជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺ​ផ្សេង​ៗ​ទៀត​» ។ គ្រប់​សត្តឃាតដ្ឋាន ត្រូវ​សហការ​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើ​ជីវ​សុវត្ថិភាព​ជា​ប្រចាំ​។

រូបតំណាង

រីឯ អាជីវករ ពាណិជ្ជករ ឬ​ក្រុមហ៊ុន​នាំ​ចូល​សត្វ​រស់​ទាំងអស់​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ និង​វិធាន​អនាម័យ​សត្វ នូវ​គោលការណ៍​បច្ចេកទេស សម្រាប់​អ្នក​នាំ​ចូល និង​នាំ​ឆ្លងកាត់​។ ពិសេស​ក្នុង​ចំណុច​នោះ តម្រូវ​ឲ្យ​មាន​ទីតាំង​ច​ត្តា​ឡី​ស័ក​នៅ​ចុង​ទី​នៃ​ប្រទេស​នាំ​ចេញ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​បច្ចេកទេស​ត្រួតពិនិត្យ​មុន​ពេល​នាំ​ចូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ