ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុប ៤២៥នាក់ តែអ្នកបាន ចាក់រួច ៣៣៩នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត​ ឱ ​វណ្ណឌីន​ រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាលកម្ពុជា នៅ​យប់ថ្ងៃទី១០កុម្ភៈនេះ បានប្រកាស​​​ពី​ចំនួន​សរុបនៃអ្នកមកចាក់​វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ​ខែកុម្ភ:  ឆ្នាំ២០២១ គឺមានចំនួន​ …

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត​ ឱ ​វណ្ណឌីន​ រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាលកម្ពុជា នៅ​យប់ថ្ងៃទី១០កុម្ភៈនេះ បានប្រកាស​​​ពី​ចំនួន​សរុបនៃអ្នកមកចាក់​វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ​ខែកុម្ភ:  ឆ្នាំ២០២១ គឺមានចំនួន​  ៤២៥នាក់  ( ស្រី  ១០៤​នាក់ )។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច​ ចំនួន​  ៣៣៩នាក់  (ស្រី​ ៧៥នាក់)។ រីឯ​អ្នក ដែលគ្រូពេទ្យ មិនអនុញ្ញាត​ឲ្យចាក់ មានចំនួន​  ៨៦នាក់   (ស្រី  ២៩នាក់ )។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់​ឥស្សរជន​ និងអ្នកមិនទាន់ចាក់វ៉ាក់សាំង ដែលក្រសួង​បានប្រកាស កាលពីថ្ងៃទី៨កុម្ភៈ នឹងបន្តធ្វើនៅថ្ងៃទី​១១កុម្ភៈ​ នៅតាមមន្ទីរពេទ្យ​រដ្ឋ ចំនួន ៤កន្លែងដដេល គឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ​។

នៅយប់ថ្ងៃទី១០កុម្ភៈ ​ក្រសួងសុខាភិបាល ក៏បានប្រកាសពីក្រុម​ច្រើនទៀត ដែល​មានអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សូមអញ្ជើញទៅចាក់វ៉ាក់សាំង​កូវីដ១៩ នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ រួមមាន៖​ គ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ បុគ្គលិកមន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ប៉ូលិសនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញ​។​

កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩នេះ នឹងបន្តធ្វើរៀងរាល់ថ្ងៃ នៅមន្ទីរពេទ្យ​កុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង និងនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​៕

​ ​​